CamNews

ថេបប្ល៊ែត 

លេចចេញព័ត៌មានស្តីពី Galaxy Note 12 inch

ETNews ជាកាសែតមួយរបស់កូរ៉េខាងត្បូង ដែលតែងតែចចាមអារាមបណ្តាព័ត៌មានស្តីពីពិភព
បច្ចេកវិទ្យាកូរ៉េបានឲ្យដឹងថា Tablet Galaxy Note ទំហំធំមួយ នឹងបង្ហាញខ្លួនមុន iPad "Maxi"។

អេក្រង់នៃគំរូ Galaxy Note នឹងមានទំហំ 12,2 inch។ វាប្រើប្រាស់កំរិតពន្លឺខ្ពស់ 2560 x 1600
pixel ដូចគ្នានឹង Nexus 10 ដែរ ដែលបង្កើតបានជាកំរិត Pixel/inch ឡើងដល់ 247ppi។ អេក្រង់
របស់ "Note 12.2" នឹងធ្វើការផលិតដោយក្រុមហ៊ុន Sharp។ តាមរយះបច្ចេកវិទ្យាអេក្រង់ IGZO
របស់ក្រុមហ៊ុនជប៉ុន នឹងជួយបង្កើតបានជាឧបករណ៍ ដ៏ស្តើងមួយ មានពន្លឺភ្លឺច្បាស់ល្អ និងបន្ថយ
ការប្រើប្រាស់ថាមពល នៅតិចជាងមុន។

ផលិតផល tablet ទំហំធំរបស់ Samsung នឹងបង្ហាញខ្លួននៅខែឧសភា ឆ្នាំក្រោយ នេះបើតាមប្រ
ភពពី ETNews។ Samsung កំពុងសង្ឃឹមថា នឹងធ្វើការនាំមុខគេក្នុងការប្រកួតប្រជែង tablet ទំហំ
ធំតាម រយះការបញ្ចេញ Galaxy Note 12.2 មុនពេល Apple បង្ហាញខ្លួន iPad "Maxi"។

(រូបភាពតំណាង)

មុននេះ មានព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានថា Apple កំពុងធ្វើការអភិវឌ្ឍន៍ tablet ទំហំ
ធំមួយ ដើម្បីប្រកួតប្រជែងជាមួយគំរូ tablet កាត់ laptop ដោយប្រើ CPU Haswell ឬ Bay Trail
របស់ Intel៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Galaxy Note​12-inch samsung hightech