CamNews

កីឡាអន្តរជាតិ 

ស្លុតចិត្ត៖ កីឡាករបាល់ទាត់ឥណ្ឌូនេស៊ី បានស្លាប់ក្រោយពេលប៉ះទង្គិច ដោយការធាក់យ៉ាងសាហាវចំ ពោះ(មានវីដេអូ)

សោកនាដកម្មមួយ ទើបតែកើតឡើងនៅក្នុងវិស័យបាល់ទាត់ឥណ្ឌូនេស៊ី ក្នុងពេលដែលកីឡាករម្នាក់ ឈ្មោះ Akli Fairuz បានបាត់បង់ជីវិត នៅមន្ទីរពេទ្យ បន្ទាប់ពីការប៉ះទង្គិចដ៏សាហាវមួយ ជាមួយនឹង អ្នកចាំទី ខាងគូប្រកួត។

រឿងហេតុដ៏អាក្រក់ខាងលើនេះ បានកើតឡើងនៅក្នុងការប្រកួតបាល់ទាត់មួយ រវាង PSAP Sigli និង Persiraja ដណ្តើមពានរង្វាន់ថ្នាក់ជាតិ ឥណ្ឌូនេស៊ី។ បន្ទាប់ពីការទាត់បាល់ឆ្ងាយ ដែលមិនសូវជាមាន គ្រោះថ្នាក់ប៉ុន្មាន ពីខាងកីឡាកររបស់ Persiraja អ្នកចាំទី Agus Rahman របស់ក្លឹបម្ចាស់ផ្ទះ បានចាប់ បាល់រអិល របូតចេញពីដៃវិញ។

ឃើញដូច្នេះកីឡាករ Akli Fairuz បានរត់ចូលយ៉ាងលឿន ដើម្បីទាត់បាល់បន្ថែមបញ្ចូលទី ប៉ុន្តែរូប គាត់ត្រូវបានអ្នកចាំទី Agus Rahman ដែលមកដណ្តើមបាល់ជាមួយ ទាត់ខុសបច្ចេកទេស ត្រូវចំ ពោះ យ៉ាងដំណំ ធ្វើឲ្យ Fairuz សន្លប់លែងដឹងខ្លួន នៅលើស្មៅតែម្តង។

ក្រុមបុគ្គលិកពេទ្យ បានចូលមកជួយសង្គ្រោះ និងនាំ Fairuz ទៅកាន់មន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យបានធ្វើ ការវះកាត់ពោះវៀន និងអនុវត្តនូវវិធីសាស្រ្តជាច្រើនផ្សេងទៀត ដើម្បីជួយសង្គ្រោះ ព្យាបាលដល់ Fairuz។ ប៉ុន្តែជាក់ស្តែង ស្ថានភាពរបួសរបស់កីឡាកររូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ទៅៗ ហើយរយះពេលតែ ៦ថ្ងៃប៉ុណ្ណោះ Fairuz ក៏បានបាត់បង់ជីវិត។ មូលហេតុដែលបណ្តាលឲ្យរូបគាត់ ស្លាប់ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា មកពី Fairuz រងរបួសផ្នែកខាងក្នុងនៃពោះ ធ្ងន់ធ្ងរពេក និងរងការ ខូចខាត ប្លោកនោម។

ការស្លាប់របស់កីឡាករ Fairuz បានបង្កឲ្យមានការរន្ធត់ និងភ័យខ្លាច ដល់វិស័យបាល់ទាត់ឥណ្ឌូនេស៊ី (និយាយដោយឡែក) និងថែមទាំងប៉ះពាល់ដល់ គ្រប់មុខវិស័យកីឡាករទាំងអស់ ក្នុងប្រទេសនេះ (និយាយជារួម) ផងដែរ៕ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ 24h


Tags: indonesia football player brutal conflict Akli Fairuz Sport