CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនឧក្រិដ្ឋជនហ្វេសប៊ុក ខណៈបង្ហោះរូបសាកសពប្រពន្ធខ្លួន ក្រោយបាញ់សម្លាប់ ដោយកាំភ្លើង

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីអាជ្ញាធរសហរដ្ឋអាមេរិក ក៏ដូចជា ដកស្រង់សារ
ព័ត៌មានពីគេហទំព័របរទេស  អាស៊ីវ័ន  ដែលទើបតែបានចេញផ្សាយ  កាលពីថ្ងៃព្រហស្បត្តិ៍
ម្សិលមិញនេះ អោយដឹងថា   បុរសដែលជាស្វាមីម្នាក់  ត្រូវបានចាប់ឃាត់ខ្លួន  បន្ទាប់ពីបាន
បាញ់សម្លាប់ភរិយារបស់ខ្លួនឯង និងថតរូបសាកសពទាំងនោះ បង្ហោះចូលទៅក្នុងបណ្តាញ
ទំនាក់ទំនងសង្គមហ្វេសប៊ុក។

គួរបញ្ជាក់ផងដែរថា  ករណីខាងលើនេះ​  បានកើតឡើងនៅឯក្រុងជាប់មាត់សមុទ្រ Miami
រដ្ឋ Florida សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថាជនជាប់
ចោទខាងលើ  ដែលត្រូវជាស្វាមីនោះ  មានឈ្មោះថា  Derek Medina វ័យ  ៣១ ឆ្នាំ ខណៈ
ពេលដែលស្រ្តីជាភរិយា និងជាជនរងគ្រោះមានឈ្មោះថា Jennifer Alfonso វ័យ ២៦ ឆ្នាំ។

ជាការពិត   ការចាប់ឃាត់ខ្លួនជនជាប់ចោទរូបនេះ  យកទៅមន្ទីរឃុំឃាំងនៅក្នុងតំបន់ពីសំ
ណាក់មន្រ្តីជំនាញអាចធ្វើ់ទៅបាន បន្ទាប់ពីបានប្រទះឃើញរូបភាពអនាមិក ក៏ដូចជា Sta-
tus របស់គាត់ នៅលើទំព័រហ្វេសប៊ុក   ដែលមានអត្ថន័យរួមដូចតទៅ ៖ "  មិត្តទាំងអស់គ្នា
ច្បាស់ណាស់ នឹងឃើញមុខខ្ញុំបាទ   នៅលើទំព័រសារព័ត៌មាន  ដោយនឹងមានការកាត់ទោ
សប្រហារជីវិត ឬក៏អាចជាប់ពន្ធនាគារ  ក៏ព្រោះតែខ្ញុំបាទបានសម្លាប់ភរិយារបស់ខ្លួន  ក្រោ
យពីនាងពិតបានរំលោភសិទ្ធិខ្ញុំជាខ្លាំង   ខណៈពេលដែលនាងតែងធ្វើទុក្ខទោម្នេញខ្ញុំបាទ
ខ្ញុំសង្ឃឹមថាមិត្តរាល់គ្នានិងយល់  ថែរក្សាខ្លួនណាមិត្តទាំងអស់គ្នា ក៏ដូចជាហ្វេសប៊ុក "  ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស  អោយដឹងថា ជនរងគ្រោះ បន្ទាប់ពីបានដឹង
ថា ខ្លួនពិតជាប្រព្រឹត្តិខុសហើយនោះ   គេក៏ចូលខ្លួនទៅសារភាពដោយផ្ទាល់នៅឯអគ្គស្នង
ការក្រុង South Miami Police Department ។

ផ្ទុយទៅវិញ សារព័ត៌មានក្នុងស្រុក ក៏បានដកស្រង់សម្តីឪពុកជនរងគ្រោះផងដែរ គឺលោក
Derek Medina Sr និយាយបញ្ជាក់អោយដឹងថា កូនប្រុសរបស់ខ្លួនបាននិយាយប្រាប់គាត់
ថា   ករណីបាញ់សម្លាប់ភរិយារបស់គេនេះ  អាចធ្វើទៅបាន  អំឡុងពេលនៃការកើតឡើង
ជម្លោះរហូតដល់ការប្រើប្រាស់អំពើហឹង្សា  ក្រោយពីភរិយារូបនោះបានប្រើប្រាស់កាំបិទធ្វើ
ជាអាវុធតតាំង៕

ចងចាំ ៖​ ការប្រើប្រាស់អាវុធខុសច្បាប់ ក៏ដូចជា ប្រព្រឹត្តិបទល្មើស ត្រូវប្រឈមមុខ
ចំពោះមុខច្បាប់៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: Facebook murder MIAMI Florida United States Derek Medina