អ្នកស្រីEva Ottosson គឺជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងគម្រោងវិជ្ជសាស្ត្រថ្មីមួយ ដែល
មិនធ្លាប់មានពីមុនមក។ គាត់ស្ម័គ្រចិត្តផ្ទេរស្បូន របស់គាត់ទៅអោយកូនស្រីគាត់
ឈ្មោះSara។ ប្រសិនជាជោគជ័យ មិនស្លាប់គាត់នឹងអាចមើលឃើញកូនស្រីរបស់
គាត់។ លោកវិជ្ជបណ្ឌិតសង្ឃឹមថា ការវះកាត់ផ្ទេរស្បូននេះនឹងបានជោកជ័យចំពោះ
កញ្ញាSara ដែលគ្មានប្រព័ន្ធបន្តពូជតាំងពីកំណើតមកនោះ អាចមានលទ្ធភាពមាន
ផ្ទៃពោះ និង មានកូនដូចមនុស្សស្រីដទៃទៀតដែរ។ ការវះកាត់នឹងគ្រោងធ្វើ នៅ
និទាឃរដូវខាងមុខនេះ នៅក្នុងប្រទេសហ្សូដង ជាទីកន្លែង ដែលមានវិជ្ជបណ្ឌិត ជា
ច្រើនក្នុងរាជធានីGothenburg បានជួបជុំគ្នាដើម្បី ប្រមូលព័តមានពីអ្នកជំងឺមាន
អការៈស្រដៀងគ្នាៗមុននឹងឈានទៅដល់ការវះកាត់ផ្នែកវិជ្ជសាស្ត្រលើកតំបូងនេះ។
អ្នកស្រីអ៊ីវ៉ាដែលមានជំនួញជាអ្នកផ្គត់ផ្គង់អំពូលភ្លើង បានមានប្រសាសន៍ថា ខ្ញុំនិង
កូនស្រីបានឯកភាពគ្នា ដោយយើងគិតថា វាគ្រាន់តែជាស្បូនមួយតែប៉ុណ្ណោះ ។
កូនស្រីខ្ញុំគ្មានប្រព័ន្ធបណ្តពូជតាំងពីកំណើតមក ហើយនាងត្រូវការប្រព័ន្ធបណ្តពូជ
ដើម្បីជីវភាពរស់នៅទៅថ្ងៃមុខច្រើនជាងខ្ញុំ ម្យ៉ាងវិញទៀតខ្ញុំក៏មានកូនពីរនាក់ហើយ
ដែរ។ លើសពីនេះទៅទៀត គឺមានតែខ្ញុំទេដែលសាកសមបំផុត ក្នុងការផ្តល់ប្រព័ន្ធ
បណ្តពូជនេះអោយទៅនាង។
ដោយៈ វណ្ណៈ
ប្រភពៈ telegraph