CamNews

ប្លែកៗ 

ក្មេងស្រី វ័យទើប ៨ឆ្នាំសោះ អាចទុកសក់ប្រវែងជិតត្រឹមក្បាលជង្គង់

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃក្មេងស្រីម្នាក់ ដែលមានសក់វែងជិតស្មើនឹងដង
ខ្លួននាងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង និងកោតសរសើរ
នាងផងដែរ ដែលអាចរក្សាសក់បានវែងបែបនេះ។



ក្មេងស្រីដែលមានសក់វែងនេះ  គឺមានឈ្មោះ Bohdana  Stotska អាយុ ៨ឆ្នាំ ជាជនជាតិអ៊ុយ
ក្រែន តែនាង ត្រូវបានមករស់នៅប្រទេសអង់គ្លេស ខណៈដែលម្ដាយរបស់នាង បានធ្វើការ
ផ្លាស់ប្ដូរទៅលំនៅ។


ម្ដាយរបស់ Bohdana គឺនាង Olga បាននិយាយថា រាល់ថ្ងៃនាង បានចំណាយពេលស្ទើរតែ
កន្លះថ្ងៃទៅហើយ ក្នុងការជួយសិតសក់ដ៏វែងរបស់កូននាង។ Olga បានបន្ដថា ពេលខ្លះគាត់
ចង់តែកាត់សក់កូននាងចេញទេ តែ Bohdana បាននិយាយ "ខ្ងុំមិនកាត់សក់ពណ៌មាសរបស់
ខ្ងុំទេ គឺគ្នាននណាម្នាក់ មានសក់វែងជាងខ្ងុំឡើយនៅពេលនេះ" ។


គួរបញ្ចាក់ផងដែរថា ពេលនេះ សក់របស់ Bohdana គឺមានប្រវែង ៣ហ្វីត ដែលស្មើនឹង០.៩
១៤៤​ម៉ែត្រ​ហើយ ខណៈដែលនាង មានអាយុទើប ៨ឆ្នាំសោះ៕

ដោយ៖ នារី
ប្រភព៖ dailymail


Tags: unbelievable girl's hair UK