នៅថ្ងៃនេះ Cnet បានចុះផ្សាយព័ត៌មានមួយស្តីពីគំរោងថ្មីមួយរបស់ Kickstarter ដែលគោលដៅគឺ
បន្ថែមបរិមាណទំហំមេម៉ូរី ដល់បណ្តាឧបករណ៍ Android។ បើតាមវិស្វករពីរនាក់ដំបូងគេ នៃគំរោង
នេះ គំនិតច្នៃប្រឌិតនេះ កើតឡើងនៅពេលពួកគេមានអារម្មណ៍ អស់សង្ឃឹមជាមួយបណ្តាលគំរូ
ឧបករណ៍ Mobile ដែលមិនមានរន្ធ ដាក់មេម៉ូរីក្រៅ microSD ដូចជាស្មាតហ្វូន HTC One X រឺ Tablet
Google Nexus។
ក្រោយពីប្រកាសបង្ហាញបានបីថ្ងៃ គំនិតច្នៃប្រឌិតលើ Kickstarter ទទួលបាន 11.000 USD ប្រាក់គេ
គាំទ្រ ឧបត្ថម គឺច្រើនជាងពីរដង បើប្រៀបនឹងគោលបំណងដំបូង ដែលចង់បាន 5.000 USD ប្រាក់
ឧបត្ថម។
គំរោងចាប់ផ្តើមឡើងដោយការភ្ជាប់ ក្បាល Read មេម៉ូរីប្រភេទ microSDXC ជាមួយទំហំឡើងដល់
64 GB ជាមួយបណ្តាឧបករណ៍ដែល Support USB OTG។
ឧបករណ៍សាកល្បងមួយចំនួនត្រូវបានលក់អស់ ក្នុងតំលៃ 8 USD/គ្រឿង។ អ្នកប្រើប្រាស់អាចធ្វើ
ការកុម្មង់ទិញ ចាប់ពីថ្ងៃនេះ ជាមួយតំលៃ 12 USD/គ្រឿង ប៉ុន្តែត្រូវរង់ចាំដល់ខែកក្កដា ទើបទទួល
បានផលិតផល៕
ដោយ៖ សិលា
ប្រភព៖ TTE