GFXBench បន្តទទួលបានព័ត៌មានអំពីម៉ូដែលស្មាតហ្វូនថ្មីរបស់ Samsung ដោយលើកនេះគឺជា
ទូរស័ព្ទតម្លៃទាប ដែលមានឈ្មោះកូដ SM-J100H ។
ក្រុមហ៊ុន Samsung ហាក់កំពុងតែបន្តសាកល្បងបណ្ដាម៉ូដែលស្មាតហ្វូនថ្មីបំផុតរបស់ខ្លួន ដើម្បី
ត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ ២០១៥។ ឧបករណ៍ផ្ដល់ពិន្ទុទៅលើសមត្ថភាពនៃប្រព័ន្ធ
ទូរស័ព្ទ GFXBench ទទួលបានព័ត៌មានជាបន្តបន្ទាប់ អំពីផ្នែករឹងរបស់ស្មាតហ្វូន ម៉ាក Samsung
ក្នុងរយៈពេលកន្លងមកថ្មីៗនេះ។ លើកនេះ ម៉ូដែលស្មាតហ្វូនរបស់ Samsung មានឈ្មោះកូដថា
SM-J100H ហើយនេះគឺជាស្មាតហ្វូនតម្លៃទាប។
Samsung SM-J100H ត្រូវបានបំពាក់ប្រូសេសឺរ 4-core 1.2GHz របស់ Marvell , RAM 728 MG
និងអង្គចងចាំក្នុង 4GB អាចបន្ថែមតាមរយៈ MicroSD ។ ទន្ទឹមនឹងនេះ Samsung SM-J100H
ប្រើអេក្រង់ ៤.៨អ៊ិន្ឈ៍ រីសូលូសឹន WVGA (800x480 pixels), កាមេរ៉ាក្រោយ និងមុខ គឺ៥មេហ្គា
ភិចសេល ដូចគ្នា។ នេះអាចជាស្មាតហ្វូនកាមេរ៉ាល្អបំផុតដែល Samsung ចង់បញ្ចេញលក់ក្នុង
ទីផ្សារ ដើម្បីប្រជែងជាមួយបណ្ដាក្រុមហ៊ុនមកពីចិន និងស្មាតហ្វូនតម្លៃទាប មកពី អាមេរិក។
Samsung SM-J100H មិនមានប្រព័ន្ធ 4G LTE និងប្រើប្រាស់ស៊ីម ១។ ថ្មរបស់វា មិនទាន់ត្រូវបាន
គេបង្ហើបឱ្យដឹងនៅឡើយ។ តាមការគន់គូររបស់ក្រុមអ្នកជំនាញ Samsung SM-J100H អាចនឹង ត្រូវបានបញ្ចេញលក់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ឥណ្ឌា និងចិន ចាប់ពីចុងខែមិនាឆ្នាំ ២០១៥៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sammobile/fonearena