គម្រោង Unlimited Facebook របស់ហេឡូ ផ្តល់ឱកាសជូនអតិថិជនហេឡូទាំងអស់ អាចភ្ជាប់
ទំនាក់ទំនង និងចែករំលែកនូវព័ត៌មាន ព្រមជាមួយនឹងការ Post រូបភាពបានច្រើនជាង 4,000
រូប ក្នុងមួយខែ ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហេឡូ លោក Simon Perkins បានមានប្រសាសន៍ថា “ក្រុមហ៊ុន
ហេឡូ តែងតែនាំ មុខគេនូវបច្ចេកវិទ្យាទាន់សម័យ ក្នុងវិស័យទូរគមនាគមន៍នៅក្នុងប្រទេស
កម្ពុជា ដូចជាការផ្តល់ជូននូវគម្រោងថ្មីៗ និងសេវាបម្រើអតិថិជនដ៏ល្អ។ គម្រោងសេវាដ៏ល្អឥត
ខ្ចោះនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់អតិថិជនហេឡូ អនុញ្ញាត
អោយពួកគេរីករាយលេង Facebook បានតាមចិត្តក្នុងតំលៃទាបបំផុត ដែលមិននឹកស្មានដល់។”
លោកបានបន្ថែមទៀតថា “គម្រោង Unlimited Facebook នេះគឺជាការនាំមកនូវអ្វីដែលថ្មី និង
ប្លែកនៅក្នុងវិស័យ ទូរគមនាគមន៍នៅកម្ពុជា ហើយយើងនឹងបន្តស្វែងរកអ្វីដែលអស្ចារ្យ ដើម្បី
លើកទឹកចិត្តដល់អតិថិជន។ ជាមួយតំលៃ ត្រឹមតែ ២ ដូល្លារ អ្នកអាច ចូលលេង Facebook បាន
តាមចិត្តរហូតដល់ទៅ ៣ខែ។ តំលៃទាបជាងការប្រើប្រាស់ Internet ធម្មតារហូតដល់ 15ដង។”
គម្រោង Unlimited Facebook នេះ អតិថិជនហេឡូ អាចមានឱកាសឈ្នះរង្វាន់ ដូចជាទូរស័ព្ទដៃ
iPhone 5 និងរង្វាន់ដទៃជាច្រើនទៀត នៅពេលចុះឈ្មោះប្រើប្រាស់គម្រោង Unlimited Facebook
របស់ ហេឡូ។
ដោយ ៖ សីហា