អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ កាលពីថ្ងៃ ៣១ តុលាម្សិលមិញនេះថា មានរឿង
រ៉ាវដែលគួរអោយហួសចិត្ដមួយ នៅលើដងផ្លូវ ខណៈដែលស្រ្ដីមានកូនតូចម្នាក់ បានដាក់
កូនតូចរបស់ខ្លួនចោល ហើយហក់ទៅវាយបុរសម្នាក់អោយរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាង
នោះបានយល់ថា បុរសនោះជាមនុស្សចម្លែកមកពីប្រទេសប៉ាគីស្ថាន។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅលើដងផ្លូវមួយ ក្នុងទីក្រុង Manchester ខណៈដែល
នាង Lowe ដែលមានកូនទើបតែ ៨ខែសោះ ហ៊ានទៅលោតវាយបុរសម្នាក់ឡើងមានស
ភាពទ្រោម។ ទោះបីជាមាន ការចូលរូមពីមិត្រប្រុសនាងលោក Wesley Earls ក្នុងវាយបុ
រសចម្លែក ដែលត្រូវបានគេស្គាល់ឈ្មោះថា Nisar ក៏ដោយ ក៏ចៅក្រមនៃតុលាក្រុង Man-
chester បានអោយលោក Wesley រួចខ្លួន ហើយនាង Lowe ត្រូវជាប់គុក ចំនួន ១២
ខែផងដែរ។
នេះជាវីដេអូក្លីប ដែលបង្ហាញពីនាង Lowe វាយជនរងគ្រោះ សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail