ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃអ្នកសារពត៌មានស្រី របស់ BBC បាននឹងកំពុង
ផ្សាយការព្យាករណ៍អាកាសធាតុ ហើយនាង ទំនងជាភ្លេចខ្លួន បែរជាឈរវែកសក់របស់នាង
នោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការហួសចិត្ដជាខ្លាំង និងរិះគន់ខ្លះៗដែរ ចំពោះ
ទង្វើរទ្វេសប្រហែស របស់នាង។
រឿងរ៉ាវនេះ បានកើតឡើងនៅកន្លែងផ្សាយសារពត៌មាន BBC ក្នុងទីក្រុង London ប្រទេស
អង់គ្លេស នាវេលាម៉ោង ១០: ៣០នាទីយប់ ខណៈដែលនាង Wendy Hurrell មានវ័យ ៣១
ឆ្នាំ បានភ្លេចខ្លួន ដោយគិតថា កាមេរ៉ាប្រហែលមិនបានថតរូបនាងទៀតទេ ហើយនាងបែរ
ជាងាកមក វែកសក់ និងធ្វើភ្នែក ហាក់បីដូចជាមិននៅក្នុងកាមេរ៉ា នៃបន្ទប់ពត៌មានអញ្ចឹង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមិត្ដជាច្រើន នៅក្នុងប្រព័ន្ធ Twitter បានសរសេរជាសារ
ថា Hurrell គួរតែចេះរងចាំ និងប្រុងប្រយ័ត្ន ចំពោះកាមេរ៉ាក្នុងបន្ទប់ពត៌មាន ថាវាបើក ឬបិទ
ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail