CamNews

ជីវិត និងការងារ 

សកម្មភាពរីករាយបីយ៉ាង ជួយអ្នកបំបាត់ភាពធុញថប់ មិនសប្បាយចិត្ត

ភាពធុញថប់ តែងតែកើតឡើងលើមនុស្សគ្រប់ៗ គ្នា មិនថា មនុស្សចាស់ ក្មេង ប្រុស ឬស្រី
នោះទេ។ ភាពធុញថប់នេះ  អាចកើតឡើង  ដោយសារតែ  ភាពនៅទំនេរ ច្រើនពេករបស់
មនុស្ស។ តើលោកអ្នកមានវីធីសាស្រ្តបែបណា ដើម្បីបំបាត់ភាពធុញថប់?

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន អាចជួយបំបាត់ភាពធុញថប់ របស់លោកអ្នកបាន៖

១/ ទស្សនាផ្សាររបស់កសិករ៖ ទីផ្សាររបស់កសិករ  ជាផលិតផលសម្រេចរបស់កសិករ
ដូចជា៖ បន្លែ និង ផ្លែឈើ   ជាដើម។
គួរបញ្ជាក់ផងដែរថា   ការដើរនៅជុំវិញ  ទីផ្សាររបស់
កសិករ
មួយ អាចជាវិធីដ៏ល្អមួយ ដែលអាចជួយលោកអ្នក  កាត់បន្ថយភាពទំនេរច្រើនពេក
ឥតប្រយោជន៍ ដែលបណ្តាលឱ្យអ្នក កើតមានភាពធុញថប់។ ម្យ៉ាងទៀត  ការដើរទស្សនា
នេះ ក៏ដូចជាការងារមួយដែររបស់លោកអ្នកដែលអាចជួយឱ្យលោកអ្នក មានមិត្តភកិ្តច្រើន
នៅក្នុងសង្គម។

២/ ដាំផ្កា ឬ រៀបចំសួនច្បារ៖ ការដាំផ្កា ឬ រៀបចំសួនច្បារ​  នៅក្នុងគេហដ្ឋានរបស់អ្នក
ពិតណាស់  វាគឺជាការងារមួយដ៏ល្អ  ដែលអាចអ្នកឱ្យយកចិត្តទុកថែរក្សា  អ្វីដែលអ្នកបាន
បង្កើតឡើងដោយខ្លួនឯង។ អ្នកនឹងគិតពីផ្ការបស់អ្នកថា តើថ្ងៃនេះ  ខ្ញុំបានស្រោចទឹកឱ្យវា
ហើយឬនៅ? អូ! តើប៉ុន្មានថ្ងៃទៀត វានឹងចេញផ្កា?  ការងារទាំងនេះហើយ ដែលអាចជួយ
អ្នកកាត់បន្ថយភាពទំនេរច្រើន និង ជួយបំបាត់ភាពធុញថប់ និង ភាពមិនសប្បាយចិត្ត។

៣/ ទស្សនាឧទ្យានជាតិ ឬ ធ្វើដំណើរកំសាន្ត៖ ពិតណាស់!  ការធ្វើដំណើរកំសាន្ត ជា
រឿងមួយ ដ៏ល្អបំផុត ដែលអាចជួយឱ្យអ្នក  មានអារម្មណ៍រីករាយ ជាមួយក្រុមគ្រួសារ និង
មិត្ត
ភក្តិ។ មួយវិញទៀត វាក៏ជាឱកាស ដ៏ល្អដែរ   ដែលអាចជួយអ្នក    ប្រមូលយករឿងអ្វី
ដែលមិនសប្បាយចិត្ត  បោះចោល នៅកំពុងធ្វើដំណើរកំសាន្ត ជំនួសជាមួយនឹង ភាពរីក
រាយជាមួយនឹងបរិយាកាស និង ទេសភាពដ៏ស្រស់ស្អាត នៅជុំវិញខ្លួនរបស់អ្នក៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle 3 Fun Activities to Cure Boredom