អង់គ្លេស៖ តាមការអោយដឹងពីក្រុមប៉ូលីស ក្រុង Birmingham កាលពីពេលថ្មីៗនេះ បាន
អោយដឹងថា ក្រុមប៉ូលីលបានរកឃើញទឹកប្រាក់ដ៏ច្រើនលើសលប់ ក្នុងបន្ទប់ឧក្រិដ្ឋជន
ម្នាក់។ ពោលគឺថា ទឹកប្រាក់ចំនួន ១.៣ លានផោន ត្រូវបានរកឃើញក្នុងបន្ទប់លោក Dick
Turpin ។
ភ្នាក់ងារពិសេសក្រុមប៉ូលីសបង្ក្រាបក្រុម ឧក្រិដ្ឋកម្ម (POCA) បាននិយាយថា លោក Turpin
គឺឧក្រិដ្ឋជនម្នាក់ ដែលមានឥទ្ធិពលខ្លំាង ក្នុងការចាប់ជម្រិតនាពេលកន្លងមក។ ក្រុមប៉ូលីល
បានតាមប្រម៉ាញ់លោក Turpin អស់រយៈពេលជិត ៥ឆ្នាំហើយ។ គួរបញ្ចាក់ផងដែរថា លោក
Turpin ក៏ជាស្មាន់កាំភ្លើង ម្នាក់ដែលគួរអោយភ័យខ្លាចផងដែរ។
ទោះបីជាពេលនេះ ក្រុមប៉ូលីសនៅមិនទាន់ចាប់ លោក Turpin បានក៏ដោយ ក៏ក្រុមប៉ូលីស
បានប្ដេជ្ងាចិត្ដថា នឹងស្វែងរកឧក្រិដ្ឋជនអោយទាល់តែឃើញ ហើយបញ្ជូនទៅកាន់តុលាការ
ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕
ដោយ៖ រក្សា
ប្រភព៖ dailymail