រូបភាពរថយន្តក្រុងដែលលោកអ្នកបានឃើញខាងក្រោមនេះប្រហែលជានឹងត្រូវបានដាក់នៅក្បែ
កន្លែងដែលកីឡាកររបស់ប្រទេសឆែក ស្នាក់នៅក្នុងទីក្រុងឡុងដ៏ ក្នុងឧកាសកម្មវិធីកីឡាអូឡាំ
ពិករដូវក្ដៅ។
វាជារថយន្តក្រុងដែលចេះរុញទំងន់ (អាវ៉ង់) ត្រូវបានឆ្នៃដោយ Davil Cerny ដែលជាអ្នកមានគំ
និតក្នុងការយករថយន្តក្រុង ២ ជាន់របស់អង់គ្លេស សេរ៊ីឆ្នាំ ១៩៥៧ នេះមកកែឆ្នៃដាក់ដៃធំៗ ២
ដែលអាចធ្វើអោយវាក្លាយជារថយន្តចេះ អាវ៉ង់ បានហើយគេនឹងដាក់វាអោយអាវ៉ង់ ពេញមួយ
រដូវកាលអូឡាំពិក តែម្ដង។ គំនិតដែលបង្កើតរថយន្តអាវ៉ង់ នេះមកព្រោះគេគិតថាការរុញទំងន់
ឬអាវ៉ង់ នេះគឺជាលំហាត់ប្រាណមួយដែលអ្នកកីឡាគ្រប់រូបត្រូវតែធ្វើ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Sky