CamNews

ព័ត៌មានអន្តរជាតិ 

កម្ពុជាថ្កោលទោស ទង្វើភ្ញៀវទេសចរ ញ៉ូវសេឡេន ដែលបានវាយបំផ្លាញ រូបបដិមា នៅប្រាសាទបាយ័ន ខណៈដាក់ពាក្យប្តឹង

ព័ត៌មានអន្តរជាតិ ៖ ស្ត្រីម្នាក់ ជាភ្ញៀវទេសចរ មកពីទីក្រុង Wellington ប្រទេស ញូវ សេឡេន  ដែល បានវាយបំផ្លាញ រូបបដិមា នៅប្រាសាទបាយ័ន ប្រទេស កម្ពុជា នោះ អាចនឹងត្រូវផ្តន្ទាទោសឆាប់ៗ នេះដោយអាជ្ញាធរ មកពីខេត្ត សៀមរាប នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទ ផ្សាយពីគេ ហទំព័រសារព័ត៌មានបរទេស tvnz ។

ព្រះរាជអាជ្ញាមួយរូប មកពីតំបន់ទេសចរណ៍ល្បីល្បាញខាងលើ នាទឹកដី អង្គរ ប្រទេស កម្ពុជា បាន នឹងកំពុងតែរៀបចំឯកសារ ចងក្រងរឿងក្តីប្រឆាំងទៅនឹង ជនដៃដល់ នាង Willemijn Vermaat ដើម កំណើតហូឡង់ សព្វថ្ងៃរស់នៅក្នុងទីក្រុង Wellington ប្រទេស ញ៉ូវសេឡេន នេះបើយោងតាមសេច ក្តីរាយការណ៍ ពីកាសែតក្នុងស្រុក ព្រះរាជាណាចក្រ កម្ពុជា The Cambodia Daily ។   គួរបញ្ជាក់ថា នាង Vermaat ត្រូវបានរាយការណ៍អោយដឹងថា មានការសាកសួរ សំណួរចម្លើយ ពី  មន្រ្តីអា  ជ្ញាធរ អប្សរា កាលពីថ្ងៃទី ១១ តុលា កន្លងទៅនេះ បន្ទាប់ ពីបានបំផ្លាញរូបបដិមា នៅឯ ប្រាសាទ  បាយ័ន ក៏ប៉ុន្តែ ភ្ញៀវទេសចររូបនេះ ពុំត្រូវបានចាប់ឃាត់ខ្លួននោះទេ ។


បុរសជាមគ្គុទេស ទេសចរណ៍ លោក Samnang Hem អះអាងបញ្ជាក់ នៅលើទំព័រ  ហ្វេសប៊ុក របស់ លោកអោយដឹងថា នាង Vermaat បានចូលទៅក្នុងប្រាសាទបាយ័ន   បន្ទាប់  ពីជិះរ៉ឺម៉ក់កង់បី របស់ លោក ក៏ប៉ុន្តែបរិបទបន្ទាប់នាងបាត់ខ្លួនពេញមួយយប់ នៅក្នុង ប្រាសាទ  ដូច្នេះ​ បុរសជាអ្នកបើកបរ រ៉ឺម៉ក់កង់បី ក៏សម្រេចចិត្តប្តឹងប៉ូលីស ។ ក្នុងរយៈពេលដ៏ខ្លី ពោល វេលា  ព្រឹក បន្ទាប់ ភ្ញៀវទេសចររូប នេះត្រូវបានគេរកឃើញ និងមានការចោទប្រកាន់ថា បានវាយបំផ្លាញ រូបបដិមា ខាងលើ ។

គួរបញ្ជាក់ថា សំណង់ប្រាសាទអង្គរវត្ត មានវត្តមាននៅលើទឹកដីអង្គរនៃយើងខេត្តសៀមរាបប្រទេស កម្ពុជា ត្រូវបានអង្គការ យូណេស្កូ ចាត់ចូលជាបេតិកភណ្ឌពិភពលោកខណៈសំណង់ដ៏អច្ឆិរយៈមួយ នេះត្រូវបានសាងសង់ឡើង នាដើមសតវត្សទី ១២ ។ គួររំឭកថា មួយ    ថ្ងៃ បន្ទាប់  ពីកើតរឿងហេតុ វាយបំផ្លាញ រូបបដិមាខាងលើ ភ្ញៀវទេសចរ វ័យ ៤០ ក៏បានវិលត្រលប់ទៅទីក្រុង Wellington ខណៈ ទៅដល់ទីនោះ នាងបានសារភាពប្រាប់កាសែតក្នុងស្រុក ញ៉ូវសេឡេន អោយដឹងថានាងពិតជាបាន វាយបំផ្លាញរូបបដិមា នោះពិតប្រាកដមែន ។

- អាន ៖  ស្រ្តីជនជាតិ ញ៉ូវ សេឡេន សារភាពថា ខ្លួនពិតជាបាន វាយបំផ្លាញរូបព្រះបដិមា នៅប្រាសាទ បាយ័ន ពិតប្រាកដមែន

យ៉ាងណាមិញ មេបញ្ជាការប៉ូលីស ប្រចាំតំបន់ការពារ នាទឹកដី   សៀមរាប  បានគូសបញ្ជាក់អោយ ដឹងថា លោក បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំង  ភ្ញៀវទេសចរខាងលើ អំឡុង សប្តាហ៍នេះ ដោយយោងតាមសម្តីសារភាពដោយផ្ទាល់របស់នាង ។ លោក Man Chhoeun បញ្ជាក់ អោយដឹងថា ពួយើងបានដាក់ពាក្យប្តឹងរួចទៅហើយ ជាមួយនឹង   ព្រះ    រាជអាជ្ញាធរ  តុលាការខេត្ត ដោយធ្វើការចោទប្រកាន់ ស្រ្តីជាភ្ញៀវទេសច ខាងលើ ក្នុងការវាយបំផ្លាញរូបបដិមានៅកម្ពុជាបន្ទាប់ ពីនាងបានទទួលសារភាពកំហុស តាមរយៈគេហទំព័រ ថានាងពិត ជាបានធ្វើពិតប្រាកដមែន​ ដោយ នៅក្នុងនោះ យើងខ្ញុំ បានស្នើអោយតុលាការ ដោះស្រាយទៅ    តាមផ្លូវច្បាប់  ជាមួយជនជាប់ចោទ ខាងលើ ។


លោក Im Sok Rithy នាយករងអាជ្ញាធរ អប្សរា អោយដឹងថា ពួកគេពិតជាចង់អោយ  ជន    ដៃដល់ នាង Vermaat  ប្រឈមមុខចំពោះតុលាការ ។ ពួកយើងក៏កំពុងតែធ្វើការសហការជាមួយនឹងមេធាវី ក្នងស្រុក និង ក្រៅស្រុក ដើម្បីរៀបចំ សំនុំឯកសារក្នុងការចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះទង្វើ មួហនេះ​ លោក Im Sok Rithy បានបញ្ជាក់ដល់កាសែត The Cambodia Daily   ។ នាង Vermaat ពុំ ទាន់ដឹងច្បាស់នៅឡើយទេ ថាបញ្ហាមួយនេះ​ បានបញ្ជូនដល់តុលាការ    ដោយ   នៅក្នុងនោះ នាង បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់កាសែតក្នុងស្រុក ញ៉ូវ សេឡេន អោយដឹងថាខ្ញុំមិនព្រួយបារម្ភអ្វីនោះ ទេពីព្រោះថា ខ្ញុំមិនបានប្រព្រឹត្តិខុស ៕ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណា អាចបញ្ជេញជាមតិ ខមមិននៅខាងក្រោម ៕

- អាន ៖  អាជ្ញាធរអប្សរា បំភ្លឺរឿងស្ត្រី ជនជាតិបរទេស វាយបំផ្លាញ រូបព្រះបដិមា នៅប្រាសាទបាយ័ន

- អាន ៖ អាជ្ញាធរអប្សរា ដោះលែងស្ត្រី ជនជាតិ New Zealand វាយ បំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន


 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ tvnz


Tags: National news local news social news Cambodia Khmer Asia Phnom Penh