Capital One Cup វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ បានចាប់ផ្តើម ហើយដោយ ម្សិលមិញនេះ ក្រុមបិសាច ក្រហម Manchester United ចាញ់ក្រុម Sunderland ក្នុងលទ្ធផល ២ ទល់ ១ ក្នុងជើងទី ១ ។ យប់មិញ នេះក្រុម Man City ក៏បានស្វាគមន៍ ក្រុម West Ham ផងដែរ នៅទឹកដី របស់ខ្លួន ។
ក្នុងតង់ទី ១ ក្រុម Man City មិនពន្យារពេល យូរឡើយ អត់មាន ទុកមុខអោយ West Ham សោះដោយ ស៊ុតបាន ៣ គ្រាប់ក្នុង តង់ទី ១ ដោយកីឡាករ Negredo ២ គ្រាប់ក្នុង នាទីទី ១២ និង ២៦ ចំណែក មួយ គ្រាប់ទៀត ដោយកីឡាករ Toure នាទីទី ៤០ ។ ចូលមកដល់ តង់ទី ២ នាទីទី ៤៩ Negredo បន្ថែមមួយ គ្រាប់ទៀត ។ Man City មិនទាន់ អស់ចិត្ត ឡើយដោយ លើកនេះ កីឡាករ Dzeko ស៊ុត បន្ថែម ២ គ្រាប់ ទៀតក្នុង នាទីទី ៦០ និង ៨៩ ។ ចប់ការប្រកួត ក្រុម Man City ឈ្នះ West Ham ៦ ទល់ ០ ក្នុងជើងទី ១ ៕
ដោយ ៖ កុសល
ប្រភព ៖ k14