CamNews

ទូរស័ព្ទ 

អង់គ្លេស៖ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកប្រើប្រាស់កាន់តែច្រើនដូរ iPhone មកទិញប្រើ Galaxy S5

ក្តីសង្ឃឹមដែល Samsung មានទៅលើ Galaxy S5 កំពុងតែក្លាយទៅជាការពិត ក្នុងពេលដែលពីមួយ ថ្ងៃទៅមួយថ្ងៃ មានព័ត៌មានជាច្រើនបានបង្ហាញឲ្យឃើញថា បរិមាណលក់ចេញដំបូងរបស់ ស្មាតហ្វូន នេះ កំពុងតែមានដំណើការល្អ។ តាមសារព័ត៌មាន Telegraph បណ្តាអ្នកប្រើប្រាស់ iPhone ចាស់កំពុង តែរួមចំណែកយ៉ាងសកម្ម ទៅក្នុងជោគជ័យយ៉ាងឆាប់រហ័សរបស់ Samsung។

ក្នុងនោះមានច្រើនជាង ១/៣ ពោលគឺ ៣៨% បណ្តាអ្នកប្រើ ដែលដូរស៊េរីស្មាតហ្វូនឡើង Galaxy S5 គឺធ្លាប់ជាម្ចាស់ ដែលប្រើប្រាស់ iPhone។ ស្ទើរតែទាំងអស់នៃពួកគេសុទ្ធតែប្រើ iPhone 4s ដែលធ្វើឲ្យ បរិមាណ iPhone 4s ដែលត្រូវបានគេប្រើប្រាស់ហើយលក់ចេញវិញ កើនឡើងចំនួន ២០០% នេះបើ តាមឯកសាររបស់ CompareMyMobile។ បន្ទាប់មកគឺជា Samsung Galaxy S III ជាមួយនឹងបរិមាណ ដែលអ្នកប្រើហើយលក់ចេញវិញ កើនឡើង ១៩៦%។ ចុងក្រោយគឺ ចំនួនអ្នកប្រើ iPhone 5s ហើយ លក់វិញ ព្រោះតែ Galaxy S5 បានកើនឡើងចំនួន ១៨៤%។

នេះមិនមែនជាចំនួនតួរលេខទូទាំងពិភពលោកនោះទេ ប៉ុន្តែតាមរយះចំនួនតួរលេខខាងលើនេះ យើង អាចឃើញថា iPhone បានរួមចំណែកចូលក្នុងភាពជោគជ័យរបស់ Galaxy S5 ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: iPhone 5S iPhone Galaxy S5 Samsung Apple Smartphone Hightech