អាមេរិក៖ តាមការសិក្សាស្រាវជ្រាវមួយ នៃសាកលវវិទ្យាល័យ New York កាលពីពេល
ថ្មីៗបានអោយដឹងថា នៅឯសមុទ្រ Puako រដ្ឋហាវ៉ៃ មានសត្វអណ្ដើកដ៏ធំមួយ មានមុន
ស្នេហ៍ខ្លំាងណាស់ ពោលគឺមានអំបូរមច្ឆារជាតិជាច្រើនសុំស្នេហ៍សត្វអណ្ដើកនោះ។
លោក Ford Damen មានវ័យ ៥៩ ឆ្នាំជាអ្នកស្រាវជ្រាវក្នុងដែនទឹកបានអោយដឹងថា សត្វ
អណ្ដើកនេះមានមុនស្នេហ៍ គឺដោយសារ វាជាសត្វស្លូត ស្អាត និងមានក្លិនម៉្យាងដែលក្រអូប
ជាប់ខ្លួនវាជានិច្ច។
លោក Damen បាននិយាយថា សត្វអណ្ដើកដែលមានឈ្មោះថា Rote Talely ជាប្រភេទសត្វ
សមុទ្រដែលស្ទើរតែផុតពូជទៅហើយ ដូច្នេះយើងទាំអស់គ្នាគួរតែជួយថែរក្សាសត្វនេះអោយ
បានគង់វង្ស សម្រាប់ក្មេងៗជំនាន់ក្រោយ បានឃើញ ស្គាល់ និងដឹង៕
ចងចាំ៖ ការពារធនធានធម្មជាតិ គឺការពារ ជីវិតរបស់អ្នក។
ដោយ៖ រក្សា
ប្រភព៖ dailymail