ក្នុងរយៈពេល ៦ឆ្នាំមកហើយ ដែលលោក Nigel Ackland វ័យ៥៣ឆ្នាំ ឯប្រទេសអង់គ្លេស
បានបាត់បង់ដៃរបស់ខ្លួន នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ក្នុងរោងចក្ររបស់លោក។
ប៉ុន្តែជាសំណាងល្អ គាត់ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់មន្ទីរពិសោធន៍ Pioneering
experiment ដែលជួយសង្រ្គោះដល់ជនដែលពិការ។ មន្ទីរពិសោធន៍បានបំពាក់ដៃយន្តឲ្យ
រូបគាត់ ដែលអាចប្រើប្រាស់បានដូចជាដៃធម្មតាអញ្ចឹង។
លោក Nigel Ackland មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងដៃយន្តនេះ ព្រោះ
រូបលោកអាចធ្វើសកម្មភាពគ្រប់បែបយ៉ាង សូម្បីតែកាន់ពងមាន់ក៏បានដែរ៕
ដោយ៖ មិនា
ប្រភព៖ leakarea