ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់តូចមួយគ្រឿង បានបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ ប្រកប
ទៅដោយសុខសុវត្ថិភាព នៅតាមបណ្តោយផ្លូវ ដែលកំពុងតែមមាញឹកទៅដោយចរាចរណ៍
មួយកន្លែង ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ពោលគឺ នៅតំបន់ជ្រលងភ្នំ Silicon Valley ។
បុរសជាអ្នកបើកយន្តហោះ បានចាប់អារម្មណ៍អោយដឹងថា គ្រឿងម៉ាស៊ីនពិតជាមានបញ្ហា
ដូច្នេះ គាត់ក៏សម្រេចចិត្តធ្វើការចុះចតភ្លាមៗ នៅតាមបណ្តោយផ្លូវសាធារណៈផ្ទាល់តែម្តង
ក្រោយពីធ្វើការហោះឡើងបានតែបន្តិចតែប៉ុណ្ណោះ។
បន្ថែមពីលើនេះ បើយោងតាមសម្តីអ្នកនាំពាក្យអោយមន្រ្តីប៉ូលីសប្រចាំក្រុង San Jose បា
នគូសបញ្ជាក់អោយដឹងថា បុរសជាអ្នកបើកយន្តហោះ ក៏ដូចជាក្រុមមនុស្សជាអ្នកអមដំ
ណើរនៅលើយន្តហោះ បានទទួលរងរបួសស្រាល ខណៈពេលដែលក្រុមមនុស្សជាអ្នកធ្វើ
ដំណើរតាមដងផ្លូវ គ្មាននរណាម្នាក់ បានទទួលរងរបួសអ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា យន្តហោះធន់តូច ម៉ាស៊ីនមួយ Bellanca 7ECA មួយគ្រឿងនេះ គឺជា
កម្មសិទ្ធរបស់ក្រុមហ៊ុន Amelia Reid Aviation LLC ។ ក្រុមហ៊ុនមួយនេះ មានសេវាកម្ម
បង្វឹកនូវការហោះហើរ នៅឯអាកាសយានដ្ឋាន Reid Hillview airport ភាគខាងកើតក្រុង
San Jose ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ
- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)
- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)
- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover
- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover
ដោយ ៖ សំណាង
ប្រភព ៖ ស្កាយ