CamNews

សុខភាព 

សិចជួយឱ្យស្រស់ថ្លា និងមានរាងស្វែល

សិចទុកដូចជា កាំបិតមុខពីរ អាចប្រើហាន់បន្លែ សាច់សត្វ ធ្វើអាហារអ្វីបាន ឆ្ងាញ់ពិសាតែប្រសិន
បើធ្វេស ប្រហែស តែបន្ដិច អាចធ្វើឱ្យ ខ្លួនឯងរបួសហូរឈាម បាន ដូច្នេះគួរធ្វើកិច្ចការ មួយនេះ
ដោយក្ដី ប្រុងប្រយ័ត្នខ្ពស់បំផុត ។

ការរួមភេទដែលមានសកម្មភាព បានត្រឹមត្រូវល្អសមរម្យ វានឹងជួយឱ្យឆាកជីវិត គូស្នេហ៍ដំណើរ
ការទៅយ៉ាងរលូន និង មានសេចក្ដី សុខ ។ ក្រោយពេលបានដឹង ពីប្រយោជន៍របស់ វាហើយនោះ
ពេលនេះយើងងាកមកមើល ពីវិធី ប្រតិបត្ដិ ដោយមិត្ដអ្នកអាន មិនចាំបាច់ដោះសម្លៀកបំពាក់រង់
ចាំនោះឡើយ គួរអានឱ្យចប់ជាមុនសិនចាំ ប្រតិបត្ដិតាម ម្ដងមួយ ដំណាក់កាលទៅ តាមការណែនាំ ។

-សិចធ្វើឱ្យរាងកាយមាំមួន ៖

ការរួមភេទត្រូវបានគេចាត់ទុកថា ជាការហាត់ប្រាណមួយបែប ជាពិសេសទៅលើប្រព័ន្ធនៃសរសៃ
ឈាម និងប្រព័ន្ធ បេះដូង ដែលគូ ស្នេហ៍ទាំងអស់ហាមមើលរំលងរឿង នេះជាដាច់ខាត ។ សកម្ម
ភាពក្នុង ការរួមភេទទុក ប្រៀបដូចជា ការរត់ហាត់ប្រាណ ធាក់កង់ជួយជំរុញ ឱ្យបេះដូងយើងធ្វើ
ការងារកាន់តែ ច្រើនឡើង ។ ការរួមភេទបាន ញឹកញាប់ក៏ ដូចខ្លួនយើងបានហាត់ប្រាណ ញឹកញាប់
យ៉ាងដូច្នេះដែរ ហើយ ថែមទាំងជួយឱ្យបេះដូងរឹងមាំ ក៏ប៉ុន្ដែទាម ទារឱ្យធ្វើជា និច្ចកាលក្នុង រយៈ
ពេលយូរសមគួរផងដែរ ។ ទោះ បីយ៉ាងណាក្ដី ក៏នៅមានកត្ដាមួយ ទៀត ដែលគួរយក ចិត្ដទុកដាក់
ផងដែរនោះ គឺការរក្សាភាពមាំមួននៃ រាងកាយទុកជាមូលដ្ឋានដូចគ្នាទៅ នឹងកីឡាប្រដាល់ដែលត្រូវ
ការ ហ្វឹក ហាត់ សម មុនពេលឡើងលើសង្វៀនដែរ ។

-ក្នុងមួយដង៣០នាទីក្នុងមួយ សប្ដាហ៍៣-៥ដង ៖

កន្លងមកយើងធ្លាប់បានឮពីការណែនាំខ្លះៗរួចមកហើយថា ឱ្យយើងហាត់ប្រាណដើម្បីឱ្យរាងកាយ
បានមាំមួន ។ ការងារ សិចក៏អាចចាត់ទុកថា ជាការហាត់ប្រាណមួយ ប្រភេទដូចជាការហែលទឹក
ឬរត់ហាត់ប្រាណដែរ ។ ដូច្នេះ តោងកុំ និយាយពាក្យថា គ្មានពេលវេលាខ្ជិល ឬរកឡេះផ្សេងៗមក
អះអាងដើម្បី ចៀសរួចពីការហាត់ប្រាណ ។ ក្រុម អ្នកជំនាញសិក្សារឿងរួមភេទបាន គូសបញ្ជាក់ថា
យើងពិតជាមិនអាច សម្រកទម្ងន់ខ្លួនបានទាល់តែសោះ ប្រសិនបើ យើង រវល់តែហាត់ប្រាណរាង
កាយបែបស្រាល  ដើម្បីសម្រក ក្បាលពោះនោះ ។ ក្រុមអ្នកជំនាញ ណែនាំបន្ថែមទៀត ថា ឱ្យរិះរក
វិធីស្វែក រកដៃគូមកបបួលគ្នាហាត់ប្រាណ ដែលស្រណុកស្រួល និងស្រើបស្រាលល្អប្រសើរជាងការ
ហាត់ ប្រាណតែម្នាក់ឯង ។

-ចិត្ដគំនិតនៃអារម្មណ៍រួម ភេទ ៖

កម្លាំងអូសទាញឱ្យកើតមានអារម្មណ៍រួមភេទ វាមានរួចស្រាប់ ទៅហើយតាមធម្មជាតិ មិនដូចគ្នា
នឹងការអូសទាញឱ្យ មានចិត្ដក្នុងការ ដើរ ឬរត់នោះទេការរួមភេទដោយ ចំណាយពេល៣០នាទី
ក្នុង១លើក អាចបំលែង ថាមពលការងារ បានរហូតពី១៥-៣៥០ គីឡូកាល់ឡូរី តែ ក៏អាស្រ័យទៅ
លើថា សកម្មភាព នាពេលនោះវាមានសន្ទុះក្លៀវក្លាប៉ុនណា ដែរ ។ រយៈពេលនៃការរួម ភេទខាង
លើនេះ ស្មើនឹងការហាត់ ប្រាណដោយឈានជើងញាប់ៗ ឬ ហាត់ប្រាណដោយ រត់ត្រុកៗ ប្រមាណ
៣០នាទី ។ យើងជឿថា ការហាត់ប្រាណដូចបានពោលមកខាងលើ នេះវាគ្មានភាពស្រណុកស្រួល
ស្មើ នឹងការរួមសិចនៅលើគ្រែនោះទេ ។ ដូច្នេះអ្វីដែល យើង បានពោលរៀប រាប់មកពីខាងលើ អ្នក
អាចយកទៅ សាកល្បងបានហើយ  ប្រសិនបើមួយសប្ដាហ៍អាចឈាន ដល់ទៅ៥ដងគឺប្រាកដជា
អាចដុតកម្លោចថាមពល ឬអាច បំលែង ថាមពលបានរហូត ដល់ពី១៥០០-១៦០០គីឡូកាល ឡូរី
ដែលតួលេខនេះមិនមែន តិចតួចនោះទេ ។ តែទោះ យ៉ាង នេះក្ដីទាំងអស់នេះ ក៏អាស្រ័យទៅលើថា
តើនរណាជាអ្នកផ្ដើមមុន ប្រសិនបើ បានកាន់តែច្រើន កាន់តែល្អ ហើយ អ្វី ដែលមិនគួរភ្លេចនោះ គឺ
គួរគិត ដល់សុខភាពផងដែរ ប្រសិនបើ ស្ថានភាពរាងកាយមិន អំណោយ ផលទេ គួរតែប្រយ័ត្ន ពី
គ្រោះថ្នាក់ផងដែរ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Lifestyle sex make you feel better