យប់មិញនេះ ការប្រកួត FA Cup មានមួយគូរ ដែរដើម្បី កំដរបរិយាកាស ទស្សនិកជន ដែលគូរនេះ ជា ក្រុម Man City ប៉ះជាមួយ Blackburn ។ Man City បានបើកទ្វារ ទឹកដីរបស់ ខ្លួនស្វាគមន៍ ក្រុម ដែលត្រូវ រងគ្រោះ ថ្មីមួយទៀត ដោយសារ ភ្យុះនៃគ្រាប់ បាល់របស់ពួកគេ ។
ក្នុងតង់ទី ១ ក្រុម Man City ព្យាយាម សំរុកជាខ្លាំង តែមិនអាច ស៊ុតចូលសោះ នៅដើមតង់ រហូតដល់ ចុងតង់ទី ១ នៅនាទី បន្ថែមទៅហើយ ទើប Man City ធ្វើបានមួយគ្រាប់ ដោយកីឡាករ Negredo ។ ចូលមកដល់ តង់ទី ២ Man City កាន់តែមាន សន្ទុះដោយ ក្នុងនាទីទី ៤៧ Negredo ដដែល ស៊ុតបាន មួយគ្រាប់ទៀត ។ ក្រោយមកទៀត Man City កាន់តែ បង្កើនកំលាំង ភ្យុះគ្រាប់ បាល់របស់ខ្លួន ដោយ កីឡាករ Dzeko ស៊ុតបាន ៣ គ្រាប់តែឯង ក្នុងនាទីទី ៦៧, ៧៣ និង ៧៩ ធ្វើអោយ Blackburn តដៃមិន រួច Man City ក៏ឈ្នះក្នុង លទ្ធផល ៥ ទល់ ០ ៕
ដោយ៖ កុសល
ប្រភព ៖ k14