គ្រឿងផ្សំ
-ត្រី អណ្តែង
-ស្លឹកខ្ទឹម
-ស្លឹកក្រូចសើច
-ជីអង្កាម
-ក្រូចឆ្មារ
-ទឹកត្រី
-រំដេង
-ខ្ទឹមក្រហម
-អង្ករលីង
វិធីធ្វើ
១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម ខ្ទឹមក្រហមហាន់
ទទឹងស្តើងៗ ១ស្លាបព្រាបាយ រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ ស្លឹកជីអង្កាម ១/២ចាន
ចង្កឹះ ស្លឹកក្រូចសើច ហាន់ល្អិត ២ស្លាបព្រាកាហ្វេ អង្ករលីងបុកអោយល្អិត ២ស្លាបព្រា
បាយ ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ ទឹកត្រី ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ។
២- កោសរំអិលត្រី រួចវះពោះ លាងអោយស្អាត យកទៅអាំង អោយឆ្អិនល្មម ហើយបេះ
យកឆ្អឹង ចេញ ចញ្រ្ចាំង តិចៗ។
៣- ប្រឡាក់សាច់ត្រីនេះ ជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និង ស្លឹកក្រូចសើច។
៤- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួល
ទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian