ដូចទៅនឹងព័ត៌មានចចាមអារាម កាលពីពេលកន្លងមក Samsung បានធ្វើការបង្ហាញណែនាំគំរូ
ម៉ាស៊ីនថតរូប កាណុងអាចដោះបាន ប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូងរបស់ខ្លួន។ ស៊េរី
Galaxy NX Camera ត្រូវបានហៅថាជា ប្រព័ន្ធ CSC (Compact System Camera)។
និយាយពីរូបសណ្ឋានថតរូប វាប្រើប្រាស់ Sensor CMOS APS-C កំរិតពន្លឺ 20,3 megapixel, CPU
រូបភាព DRIMe IV, ISO support ពី 100 ដល់ 25.600។ វាអាចថតរូបជាប់គ្នាបាន 9 frames/s។
លទ្ធភាពថតវីដេអូ Full HD និង HD ក៏មាន support ដែរ។ Galaxy NX Camera មានខ្នាតប្រវែង
137 x 101 x 26 mm និងទម្ងន់ 495 g។
បើសិនជាយើងសម្លឹងមើលតែផ្នែកខាងក្រោយ ម៉ាស៊ីនថតរូបថ្មីរបស់ Samsung គឺជាឧបករណ៍
Mobile ដ៏អស្ចារ្យមួយ។ អេក្រង់ទំហំ 4,8 inch កំរិតពន្លឺ HD ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 ប្រើ
Interface TouchWiz។ វាក៏មានបំពាក់នូវ CPU Pega-Q Quad Core ល្បឿន 1,6 GHz ផងដែរ។
Galaxy NX Camera support ទាំងអស់ជាមួយកាណុង NX កាលពីមុនៗ។ តំលៃលក់នៃផលិតផល
នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE