CamNews

កីឡាអន្តរជាតិ 

Swansea បំបាក់ Chelsea ឱ្យអាម៉ាស់ ក្នុងលទ្ធផល ២-០

Chelsea កាលពីល្ងាចម្សិលមិញនេះពិតជាបាក់មុខយ៉ាងសម្បើមក្រោយពេលដែលបានចាញ់
ក្រុមពាក់កណ្ដាលតារាង Swansea ក្នុងលទ្ធផល ២ ទល់និង ០។

វាគឺជារឿងដែលគួរឱ្យខ្មាស់គេមួយខណៈដែល Chelsea រកមិនបាន ១ គ្រាប់សោះក្នុងការប្រកួត
៩០ នាទី។ តាមការប្រកួតល្ងាចមិញនេះគេដឹងថាអ្នកខ្សែការពាររបស់ Chelsea បានថ្លោះធ្លោយ
ក្នុងការគ្រប់គ្រងបាល់ទើបបណ្ដាលឱ្យ Michu រកបានមួយគ្រាប់ដំបូងនៅនាទី ៣៩។

ក្រោយមកទោះបីជា Torrest និង Demba Ba ខិតខំយ៉ាងណាក្ដីក៏នៅតែបំបែកសំណាញ់ខ្សែការ
ពាររបស់ក្រុម Swansea បានដែរ ហើយជាថ្មីម្ដងទៀត Danny Graham បានស៊ុតបញ្ចូលទីគ្រាប់
ទី ២ ឱ្យ Swansea ក្នុងនាទីបន្ថែមតង់ទី ២។

វាជារឿងមួយដែលមិនគួរឱ្យកើតមានទាល់តែសោះ ព្រោះគេសង្កេតឃើញថាមកដល់នាទីទី ៧០
ទៅហើយ Chelsea នៅតែមិនអាចបំបែកសំណាញ់ការពារក្រុម Swansea ដែលបណ្ដាលឱ្យ Frank
Lampard ដើចេញពីទីលានប្រកួត ហើយសូម្បីតែ David Luiz និង Torres ក៏ដូចជា Demba Ba នៅ
បន្តទាំងចិត្តមិនចង់បន្ត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport 


Tags: football sport