CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកចង់បានរថយន្ដចេះហោះ? ក្រុមហ៊ុន Terrafugia អាចជួយអ្នកបាន!

ក្រុមហ៊ុន Terrafugia ទើបតែបានឧទ្ទេសនាមគម្រោងរថយន្ដហោះ ដែលកំពុងសាកល្បងហោះ
ហើរ ហើយតាមគម្រោង វានឹងត្រូវបានដាក់លក់ក្នុងឆ្នាំ ២០២៣។

ឆ្នាំ ២០០៦ ក្រុមហ៊ុន Terrafugia ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតអាកាសចរណ៍ និងអវកាស
របស់ MIT ដើម្បីធ្វើឱ្យរថយន្ដហោះ ក្លាយជាការពិត។

រថយន្ដហោះ Terrafugia Transition អាចប្រែកាយពីរថយន្ត ទៅជាយន្ដហោះ

Terrafugia Transition ដែលជារថយន្ដហោះដំបូងគេ ត្រូវបានបង្កើតឡើងជាស្ថាពរ នៅឆ្នាំ ២០១៤។
រថយន្តហោះនេះ អាចប្រែកាយពីរថយន្ត ទៅជាយន្ដហោះ។ នៅពេលហោះហើរ Transition អាច
ហោះបានប្រហែល ១៦១គីឡូម៉ែត្រ/ម៉ោង ហើយហោះហើរបានរយៈចម្ងាយ ៦៤៤គីឡូម៉ែត្រក្នុង
មួយលើក។

Carl Dietrich សហស្ថាបនិករបស់ក្រុមហ៊ុន Terrafugia បង្ហើបប្រាប់ទំព័រ Business Insider ថា អ្នក
ប្រើប្រាស់ត្រូវតែមានលិខិតអនុញ្ញាតដើម្បីបញ្ជាលើរថយន្ដហោះនេះ។ ក្រៅពីនេះ តម្លៃរបស់វា
មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ប៉ុន្តែ អតិថិជនអាចបញ្ជាទិញជាមុន តាមរយៈគេហ
ទំព័ររបស់ក្រុមហ៊ុន។

តម្លៃ​របស់​រថយន្ដហោះ Terrafugia Transition មិនទាន់ត្រូវបានបង្កើប​ឱ្យដឹងនៅឡើយ
 

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Terrafugia ថែមទាំងបង្កឱ្យមានចំណាប់អារម្មណ៍ ជាមួយនឹងម៉ូដែលរថយន្ត
TF-X។ វានឹងដំណើរការដូចទៅនឹងរថយន្ដស្វ័យប្រវត្ត កាត់យន្ដហោះ ៖ បើកស្លាប ហោះហើរ និង
បិទស្លាប។ TF-X អាចហោះបានរយៈចម្ងាយ ៨០៥គីឡូម៉ែត្រ។

រថយន្តហោះនេះត្រូវបានរចនាឡើងដោយយកលំនាំតាមយន្ដហោះឡើងត្រង់។ អ្នកប្រើប្រាស់គ្រាន់
តែស្វែងរកកន្លែងមួយដែលមានទំហំប្រហាក់ប្រហែលនឹងព្រលានវាយថេននីសដើម្បីហោះឡើង។
អ្នកបើកបរ គ្រាន់តែប្រាប់ទីតាំង នោះ TF-X នឹងហោះហើរទៅកន្លែងដែលបានស្នើដោយស្វ័យប្រវត្ត។

រថយន្ដហោះ TF-X អាចហោះបានរយៈចម្ងាយ ៨០៥គីឡូម៉ែត្រ

តាមគម្រោង ផលិតផលនេះនឹងត្រូវបានដាក់លក់ ចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៥។

ដូចទៅនឹងឧបករណ៍ហោះហើរគ្មានមនុស្សបើកដទៃ រថយន្ដហោះនេះ ក៏ស្ថិតនៅក្នុងគំនាបនៃច្បាប់
របស់ FAA ស្ដីអំពីបញ្ហាសុវត្ថិភាព។ យ៉ាងនេះក្ដី FAA ក៏ទើបតែបានអនុញ្ញាតឱ្យ Terrafugia សាក
ល្បង TF-X នៅលើអាកាសផងដែរ។

ប្រែសម្រួល ៖ បុត្រា


Tags: រថយន្ដហោះ ឡានហោះ អាមេរិក