CamNews

ថេបប្ល៊ែត 

អតិថិជន ៣០០នាក់ដំបូង នឹងទទួលបានទឹកប្រាក់ $80 រាល់ការទិញ Samsung Galaxy Note 4 ក្នុងកម្មវិធីសម្ពោធជា

បន្ទាប់ពីការរង់ចាំជាយូរ ដើម្បីស្វាគមន៍វត្តមាន Samsung Galaxy Note 4 ក្នុងប្រទេសកម្ពុជា  ទីបញ្ចប់ ទីកន្លែង និងកាលបរិច្ឆេទសម្ពោធជាផ្លូវការត្រូវបាន     កំណត់ ឡើងនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2014 នៅ រោងភាពយន្ត Major Cineplex ជាន់ទី 2 នៃផ្សារទំនើប AEON  ចាប់ពីម៉ោង 4 រសៀល ដល់ 8 យប់។

Samsung មានកិត្តិយស សូមគោរពអញ្ជើញ   សាធារណៈជន ចូលរួម ដើម្បីជាសាក្សី ក៏ដូចជា រីករាយ ជាមួយ អត្ថ ប្រយោជន៍ ពីការផ្តល់ជូនពិសេស   និងត្រៀមខ្លួន ទទួលយកពិសោធន៍ដ៏រំភើបអស្ចារ្យ នៃ ពិធី សម្ពោធជាផ្លូវការដ៏អធិកអធមបំផុតក្នុងប្រទេសកម្ពុជាពី ក្រុមហ៊ុន Samsung។


ចំពោះការផ្តល់ជូន ពិតជាពិសេស និងគួរឱ្យចាប់អារម្មណ៍ដោយលោកអ្នកនឹងទទួលបាន៖

1. ទឹកប្រាក់ 80 ដុល្លារ រាល់ការទិញ Samsung Galaxy Note 4 សម្រាប់ 300 នាក់ដំបូង នៅថ្ងៃសម្ពោធផ្លូវការ

2. ឈ្នះនាឡិកា Samsung Gear S រហូតដល់ទៅ 10 រង្វាន់

3. Free សំបុត្រកុនសម្រាប់អតិថិជន 180 នាក់ ដែលប្រើទូរស័ព្ទ និង Tablet ប្រភេទ Galaxy Note 

ចំពោះព្រឹត្តិការណ៍នេះ អ្នក     ច្បាស់ ប្រាកដជានឹង ទទួលបាននូវបទពិសោធន៍ នៃពេលវេលា ដ៏គួរឱ្យ រំភើប ប្លែកអារម្មណ៍ជាមួយកម្មវិធីដែល     អ្នក ប្រហែលមិនបានធ្លាប់ជួបប្រទះ ដូចជាការរួមបញ្ចូលគ្នា រវាង សិល្បៈគំនូរ និងបច្ចេកវិជ្ជានៅលើអេក្រង់ Samsung Galaxy Note 4  ដោយ វិចិត្រករ      កូនកាត់ ខ្មែរ-ញូវហ្សេ លែន  លោក   Peap Tarr ដែលគ្រប់គ្នាស្គាល់ និងស្ញប់ស្ញែងកោតសរសើរលើស្នាដៃ នៃគំ និតច្នៃប្រឌិតរួមបញ្ចូលរវាងវប្បធម៌ញូវហ្សេលែន និងវប្បធម៌ខ្មែរ ដោយត្រូវ  បានទទួល ស្គាល់ជា អន្តរ ជាតិ និងជំរុញឱ្យស្នាដៃរបស់លោកបានបង្ហាញនៅក្នុងទស្សនាវដ្តីសិល្បៈអន្ដរជាតិនានា   ក៏ដូចជា វិចិ ត្រ សាលជាច្រើនផងដែរ។

កម្មវិធីដ៏អស្ចារ្យទីពីរ គឺការសម្តែង និងបកស្រាយ  បទចម្រៀងផ្ទាល់ពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជា តារាចម្រៀង មានប្រជា  ប្រិយភាព  បំផុតក្នុងប្រទេសកម្ពុជា និងជាតារាតំណាងក្រុមហ៊ុន Samsung។ ហើយ កម្មវិធី មួយផ្សេង ទៀត   ដែលនឹងធ្វើឱ្យអ្នកបិទ     មាត់មិនជិត គឺការបង្ហាញទូរស័ព្ទ Samsung Galaxy Note 4 ដែលអនុញ្ញាតឱ្យអ្នកបានឃើញ និងដឹងឱ្យ      កាន់តែច្បាស់ថាតើ Samsung Galaxy Note 4 ជាទូរស័ព្ទអាចបំពេញគ្រប់តម្រូវការជីវិតប្រចាំថ្ងៃរបស់អ្នកទំាងការកម្សាន្ត ការងារការិយាល័យ និងអាជីវកម្ម ក៏ដូចជាបង្ហាញឱ្យគ្រប់គ្នាជឿថាវាជាទូរស័ព្ទដៃដ៏ឆ្លាត  វៃជាងគេបំផុតរបស់ពិភពលោក។ រីឯកម្មវិធីការបង្ហាញម៉ូត ជាមួយ Samsung Galaxy Note 4  ប្រាកដជានាំ  អ្នកទៅកាន់ឧត្តម ភាពមួយ កម្រិតផ្សេងទៀត ដែលតារាម៉ូឌែលរបស់យើង   នឹងបង្ហាញពីរបៀប និងហេតុអ្វីបានជា យើងមាន មោ ទន ភាព ជាម្ចាស់ Samsung Galaxy Note 4។

បន្ថែមពីលើនេះ លោកអ្នកនឹងរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងកម្មវិធីសម្ពោធនេះ។

We will be waiting to see you there!

យើងខ្ញុំនឹងរង់ចាំវត្តមានរបស់អ្នកនៅទីនោះ!

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុន នាំមុខ      គេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរ ឱ្យកាន់តែ ប្រសើរឡើងនូវពិភព     ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករ ណ៍ ផ្ទះ បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍    វេជ្ជសាស្ត្រ  ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED ។  យើង មានបុគ្គលិកចំនូន 286.000   នាក់  នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។

ដោយ ៖ កុសល
ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech