អង់គ្លេស៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីថ្មីៗនេះថា សត្វម៉្យាងដែល
មានឈ្មោះថា chemeleons ហើយមានសន្ដានដូចបង្គួយ ត្រូវបានកើតចេញឡើងដំបូង
បំផុតក្នុងប្រទេសអង់គ្លេស។
លោក John Farel ក្រុមអ្នកវិទ្យាសាស្រ្ដ ពីសាកលវិទ្យាល័យ Aston បាននិយាយថា តាម
ពិតស៊ុតរបស់សត្វល្មូននេះ ត្រូវបានគេយកមកពីតំបន់សួនសត្វ Exmoor Zoo រដ្ឋ Devon
នៃសហព័ន្ធឆែក។ លោក Farel បានបន្ដថា ស៊ុតរបស់វា ដំបូងឡើងគេមិនសង្ឃឹមថា អាច
ញ៉ស់បានឡើយ ព្រោះនៅពេលយកមកពីសហព័ន្ធឆែក គឺគេដាក់តាមស្នែងរបស់ព្រៃ។
លោកបន្ថែមថា នៅពេលដែលបានរយៈពេល ១៦សប្ដាហ៍ ស៊ុតនេះក៏ប្រែប្រួលរូបរាង និង
អាចកើតចេញសត្វនេះមក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ គិតថា វា
ជាអំបូរថ្នាក់ល្មូន ដែលបានកើតឡើងក្នុងប្រទេសអង់គ្លេសមុនគេដែរ ហើយគេនឹងរកវិធី
យ៉ាងណា ដើម្បីអោយសត្វនេះ អាចមានកូនចៅ តទៅពេលខាងមុខបានទៀត។
ដោយ៖ មឿន
ប្រភព៖ research