អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា ក្រុមអ្នកជំនាញសត្វព្រៃ បានបង្ហាញនូវសត្វកង្លែបចម្លែកមួយប្រភេទ ខណៈដែល
សត្វកង្លែបនោះ មានស្បែកទន់ ហើយមានពណ៌ខុសប្លែកពីសត្វកង្កែបដ៏ទៃ។
តាមការអោយដឹងពីលោក Ben Tapley ដែលជាអ្នកស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ដសត្វ បាន
អោយដឹងថា សត្វកង្កែបប្រភេទនេះ ត្រូវបានគេរកឃើញ ក្នុងសួនមួយ នៃទីក្រុង London
ចក្រភពអង់គ្លេស។ លោក Ben Tapley បានអោយដឹងថា សត្វប្រកង្កែប នេះទៀតសោត
ភាគច្រើន មានលក្ខណៈដូចសត្វកង្កែប ក្នុងតំបន់អាហ្វ្រិកដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាសត្វកង្លែបចម្លែក មួយប្រភេទទៀត ដែលមានលក្ខ
ណៈ ពិសេសត្រង់ថា វាអាចជួយបំផ្លាញសត្វល្អិតចង្រៃ ដែលបំផ្លាញដំណាំ កសិករផងដែរ៕
ដោយ៖ វត្ដី
ប្រភព៖ newsday