CamNews

ទូរស័ព្ទ 

iPhone 5 នឹងត្រូវបានដាក់លក់ ក្នុងតម្លៃ ២៤០ដុល្លារ សម្រាប់​ខែ​ធ្នូ

ស្មាតហ្វូន iPhone 5 Refurbished (ស្មាតហ្វូនថ្មី ដែលត្រូវបានគេកែលំអឡើងវិញ ក្រោយរកឃើញ
បញ្ហា) របស់ Apple ទាំងអស់ ដែលនឹងត្រូវបានដាក់លក់ក្នុងលើកនេះ សុទ្ធតែកំណែអន្តរជាំតិ និងបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពី Apple ។

ឆាប់ៗខាងមុខនេះ អ្នកស្រឡាញ់ iPhone ប៉ុន្ដែ មិនទាន់មានឱកាសទិញ iPhone 6 នឹងអាចទិញ
iPhone 5 ដែលបានឆ្លងកាត់ការកែលំអ ក្នុងតម្លៃទាបបំផុត។ នេះគឺជាកម្មវិធីដាក់លក់ របស់ផ្សារ
អនឡាញ eBay ។

យោងតាមព័ត៌មានដែលត្រូវបាន eBay ចេញផ្សាយ អតិថិជន នឹងត្រូវចំណាយត្រឹមតែ ២៤០ដុល្លារ អាមេរិកប៉ុណ្ណោះ នឹងទទួលបាន iPhone 5 Refurbished ១គ្រឿង។ ស្មាតហ្វូនទាំងនេះ មានអង្គចង
ចាំក្នុង ១៦GB។ ចំណែកកំណែ ៣២GB អ្នកប្រើប្រាស់នឹងត្រូវចំណាយ ២៧០ដុល្លារ។

អ្នកបញ្ជាទិញទាំងអស់ នឹងទទួលបានទំនិញនៅក្នុងអំឡុងពេល ចាប់ពីថ្ងៃទី ៩ធ្នូ ដល់ទី ២២ធ្នូ ឆ្នាំ
២០១៤។ ទន្ទឹមនឹង iPhone 5 ស្មាតហ្វូន iPhone 4S refurbished ក៏កំពុងត្រូវបានគេដាក់លក់ ក្នុង
តម្លៃ ប្រហែល ១៥០ដុល្លារអាមេរិក។

Refurbished គឺជាឈ្មោះរួមមួយ សំដៅលើទំនិញដែលត្រូវបានក្រុមហ៊ុនផលិត ប្រមូលមកវិញ ក្រោយពីរកឃើញមានបញ្ហា ហើយបន្ទាប់មក ផលិតផលទាំងនេះ ត្រូវបានភាគីក្រុមហ៊ុនជួសជុល
កែលំអ រួចបញ្ចេញលក់ទៅក្នុងទីផ្សារ។ បើធៀបទៅនឹងផលិតផលថ្មី អតិថិជនដែលទិញទំនិញ
Refurbished នឹងមិនទទួលបានការធានា ប្ដូរថ្មី ដូច្នេះហើយ តម្លៃរបស់ផលិតផល Refurbished តែងតែមានតម្លៃទាបជាងផលិតផលធម្មតា៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gottabemobile


Tags: iPhone 5 Refurbished eBay ស្មាតហ្វូន ទូរស័ព្ទ