អស់រយៈពេល ៣០ សិបឆ្នាំកន្លងមកហើយតាំងពីគ្រួសារ និន្ចា បានសន្ធិក្នុងក្រុមហ៊ុន Kawasaki សម្រាប់ ការរចនាឡើងនៃប្រភេទថ្មីនេះ ក្រុមហ៊ុន Kawasaki ពិតជាបានទទួលជោគជ័យ ក្នុងទីផ្សារប្រកួតប្រជែង ជាពិសេសសង្គមអ្នកពេញនិយមប្រភេទម៉ូតូធំ។
ដោយសារការទទួលបានជោគជ័យ ដូច្នេះ ក្រុមហ៊ុន Kawasak i ក៏កាន់តែ បង្កើនសមត្ថភាពនៃការផលិត ដើម្បីបំពេញតម្រូវការអតិថិជន។ ក្នុងចំនោមនៃផលិតផលថ្មីៗ កន្លង មកនេះ ក្រុហ៊ុនចង់បង្ហាញពីជំនាន់ និន្ចាថ្មីមួយទៀត ដែលត្រៀមខ្លួននិងចូលមកដណ្ដើមទីផ្សារក្នុងឆ្នាំ២០១៥ នេះ គឺមានឈ្មោះថា Kawasa - ki Ninja ZX-10R ABS 2015 និង ធ្វើការបង្ហាញពីលក្ខណៈសម្បត្ដិ ថាតើផលិតផលមួយនេះ អាចទទួល បាន ទេថាទាន់សម័យ ទំនើប ស្រស់ស្អាត។
ជាការបង្ហាញឲ្យឃើញពីរួបសម្បត្ដិ ម៉ូតូនេះ គឺ ជា ប្រភេទម៉ូតូ ដែលត្រូវគេផលិតឡើង ជាមួយនិងកម្លាំងម៉ាស៊ី ៩៩៨ cc មានធុងទឹក ៤ថត ប្រព័ន្ធ ម៉ាស៊ីន ៤ និង ថាមពលកម្លាំងម៉ាស៊ីនមាន ៦ លេខដែលអាចប្រើប្រាស់សមត្ថភាពល្បឿនប្រហែល ដល់ទៅ ២៣០ គ.មក្នុងមួយម៉ោង។ចំណែការរចនាម៉ូតខាងក្រៅវិញ ដូចដែលយើងបានឃើញហើយថា អ្វីកាន់ តែងាយស្រួលទៀតនោះ គឺ ការប្រើកុងទ័រ ឌីជីថល ដោយ កំ ណត់ បរិមាណរង្វាស់ល្បឿន និង សាំង ។ ចំណែកតម្លៃវិញ គឺ ១៥៥៩៩ ដុល្លារ យោងតាមការផ្សព្វផ្សាយ របស់គេហទំព័រ Topspeed ។
ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ topspeed