CamNews

សម្រស់ 

វិធីធ្វើឱ្យ ស្បែកភ្លឺ  ចែងចំាង រលោង

ស្បែកភ្លឺ ចែងចាំង រលោង គឺជាគោលបំណង របស់មនុស្សគ្រប់ៗ រូប ជាពិសេស សំរាប់
ស្រ្តីៗ ព្រោះ វាជាផ្នែកមួយ ដ៏សំខាន់បំផុត នៃសម្រស់ ដ៏ទាក់ទាញ។

ខាងក្រោមនេះ ជាវិធីងាយៗ អាចជួយឱ្យស្បែករបស់អ្នក ភ្លឺ ចែងចាំង រលោង ក្នុងពេល
មួយ ដ៏ខ្លី៖

១/ មុនដំបូង ត្រូវយក ផ្លែក្រូចឆ្មា ១ផ្លែ ពុះជា ២ចំណែក ស្មើៗ គ្នា រួចហើយ យកក្រូចឆ្មា
១ចំហៀង សំរាប់ប្រើប្រាស់ និង ១ចំហៀងទៀត ថែរក្សាទុកក្នុងទូរទឹកកក ប្រើម្តងតែ ១
ចំហៀងទេ។

២/ យកក្រូចឆ្មា ១ចំហៀង ដែលពុះរួច មកច្របាច់ ដាច់ក្នុងកែវ ឬ កូនចាន។

៣/ បន្ទាប់មក   យកសំឡី មករុំ  ឱ្យធំល្មម  យកច្រលក់  ចូលក្នុងទឹកក្រូចឆ្មា  រួចហើយ 
យកវា មកដុះខាត់ ស្បែករបស់អ្នក កន្លែងដែលអ្នក ចង់ឱ្យភ្លឺ ចែងចាំ រលោង។

៤/ ចុងក្រោយ  ពេលដុះខាត់  រួចរាល់ហើយ  ទុករយៈពេល  ១៥នាទី  អ្នកត្រូវដុះលាង
សំអាត ស្បែកនឹងសាប៊ូលាងមុខ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle How to Make Your Skin Lighter