ការប្រកួតម្សិលមិញនេះរវាង Chelsea និង Arsenal ត្រឹមតែតង់ទី ១ ប៉ុណ្ណោះតោខៀវរកបាន ២
គ្រាប់មុនទៅហើយ នេះគឺពិតជាគួរឱ្យខ្មាស់គេខ្លាំងណាស់សម្រាប់ក្រុមកាំភ្លើងធំ Arsenal។
ត្រឹមនាទីទី ៦ ប៉ុណ្ណោះ រត់មិនទាន់បានក្ដៅខ្លួនស្រួលបួលផងស្រាប់តែ Mata បានស៊ុតបញ្ចូលទី
ឱ្យ Chelsea នាំមុខ Arsenal ១ ទល់និង ០ បាត់ទៅហើយ ដែលធ្វើឱ្យប្រិយមិត្ត ក្រុមកាំភ្លើងធំ
អន់ចិត្តជាខ្លាំង។ ១០ នាទីក្រោយមកក្នុងនាទីទី ១៦ Frank Lampard បានស៊ុតមួយគ្រាប់ទៀត
ដែលបណ្ដាលឱ្យ Chelsea នាំមុខ Arsenal ២ ទល់និង ០ ក្នុងតង់ទី ១។
យ៉ាងណាក្នុងនាទីទី ៥៨ Arsenal នៅអាចរកបានមួយគ្រាប់វិញដោយថ្វីជើងរបស់កីឡាករ
Walcott ហើយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ២ ទល់និង ១។ ទោះជាចាញ់ Chelsea
ក្ដីក៏ក្រុមកាំភ្លើងធំកាលពីសប្ដាហ៍មុនលេងបានល្អដែលបានផ្ដួល Southampton ក្នុងលទ្ធផល
២ ទល់និង ០៕
ដោយ៖ ផានិត
ប្រភពពី៖ Skysport