កាលពីដើមខែឧសភា លោក J.K. Shin នាយកប្រតិតបត្តិរបស់ Samsung Mobile បានធ្វើការបដិសេធ នូវព័ត៌មានចចាមអារាមដែលថា Samsung នឹងធ្វើការបង្ហាញណែនាំ Galaxy Note 5 នៅដើមខែកក្កដា ខាងមុខនេះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព័ត៌មានចចាមអារាមបានលេចចេញមកសារជាថ្មីឲ្យដឹង ថា Samsung នឹងធ្វើការបង្ហាញខ្លួន Galaxy Note 5 នៅក្នុងខែសីហា។
អាន៖ Samsung បញ្ចេញស្មាតហ្វូនជំនាញ ថតរូប Selfie ជាមួយនឹងការបំពាក់កាមេរ៉ាមុខមាន អំពូល LED flash ជំនួយ
ជាទម្លាប់ Samsung តែងតែធ្វើការបង្ហាញណែនាំ phablet Galaxy Note នៅខែកញ្ញា ក្នុងព្រឹត្តិការណ៍ IFA។ ជាក់ស្តែង អាចនៅឆ្នាំនេះ Samsung នឹងធ្វើការឧទ្ទេសនាម Galaxy Note 5 មុនកាលវិភាគ ក្នុង គោលបំណងដើម្បីប្រកួតប្រជែងដណ្តើមទីផ្សារមុន iPhone 6S និង 6S Plus។ កាលពីឆ្នាំទៅ ភាព ជោគជ័យយ៉ាងខ្លាំងរបស់ iPhone 6 និង 6 Plus បានជះឥទ្ធិពលច្រើនគួរសមទៅដល់បរិមាណលក់ របស់ phablet Galaxy Note 4 របស់ Samsung។
បើយោងតាមរបាយការណ៍ថ្មីបំផុតបានឲ្យដឹងថា ក្រុមហ៊ុន Samsung បានធ្វើការចរចារជាមួយនឹង បណ្តាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតៃវ៉ាន់ ហើយបើសិននេះជាការពិតមែននោះ ការចរចារស្រដៀង គ្នានេះ ក៏កំពុងតែបានអនុវត្តធ្វើនៅតាមបណ្តាប្រទេសផ្សេងទៀត ទូទាំងពិភពលោកដែរ។
នៅក្នុងបណ្តាព័ត៌មានចចាមអារាមកាលពីមុនៗ បានឲ្យដឹងថា Samsung Galaxy Note 5 នឹងមាន អេក្រង់ទំហំ 5.7 inch រីសូលុយហ្សិន Quad HD ថាមពលថ្ម 4100mAh រន្ធតំណភ្ជាប់ USB Type-C អង្គផ្ទុកទិន្នន័យ UFS 2.0 Flash និងមានអង្គដំណើរការ 8 core Exynos 7422៕
អាន៖ BlackBerry Venice ប្រើ Android នឹងបង្ហាញខ្លួន នៅខែវិច្ឆិកា ជាមួយលក្ខណៈសម្បត្តិ មិនអន់ នោះទេ
ប្រែសម្រួល៖ ករុណា
ប្រភព៖ GforGames, Vreview