CamNews

សុខភាព 

ផ្លែចេក អាចព្យាបាលជំងឺ បានច្រើនមុខ

ផ្លែចេក គឺជាប្រភេទផ្លែឈើហូបផ្លែម្យ៉ាង ដែលងាយស្រួលដំាដុះ និង រកបំផុត។ ជាពិសេស
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ផ្លែចេក   ក៏មានអត្ថប្រយោជន៍ ជា
ច្រើន ចំពោះសុខភាព។

១/ ចេកគឺជាប្រភេទអាហារ   ដែលសម្បូរដោយសាច់ក្រាស និង សារធាតុចិញ្ចឹម ដែលជួយ
បំពេញបន្ថែមនូវថាមពល នៅពេលដែលអ្នកមានស្ថានភាព ដូចជា៖ ការបាត់បង់ទំងន់ខ្លាំង
គ្រុនក្តៅខ្លាំង ឬ នៅពេលដែលរាងកាយរបស់អ្នក មានសភាពទន់ខ្សោយ។

២/ ចេកគឺជាប្រភពដ៏ល្អ មានផ្ទុកនូវ សារធាតុប៉ូតាស្យូម និង ម៉ាញេស្យូម ដែលអាចផ្តល់នូវ
ជំនួយក្នុងការរក្សាសម្ពាធឈាមឱ្យនៅធម្មតា និង ការពារបេះដូង

៣/ ចេកពោរពេញដោយ សារធាតុកាប៉ូតាស្យូមខ្ពស់ ជួយលើកកំពស់សុខភាពរបស់ឆ្អឹងឱ្យ
រីកលូតលាស់ រឹងមាំ បានល្អ។

៤/ ចេកមានឥទ្ធិពល  ក្នុងការបន្សាបជាតិអាស៊ីត និងការពារប្រឆាំងនឹងជំងឺដំបៅក្រពះ ពី
ព្រោះក្នុងផ្លែចេក មានផ្ទុកនូវសារធាតុជាច្រើន អាចជួយការពារក្រពះពីបាក់តេរី។

៥/ ចេក សម្បូរដោយ  សារធាតុ carotenoids និង សារធាតុ antioxidants  មានប្រសិទ្ធិភាព
ការពារប្រឆាំងនឹងជំងឺរំារ៉ៃ

ដោយ៖ វណ្ណៈ
ប្រភព៖ medindia


Tags: Lifestyle Health Benefits of Banana