CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ត្រីដុត អំបិល

គ្រឿង​ផ្សំ
-ត្រីរ៉ស់ ៧ខាំ
-ប៊ីចេង ២ស្លាបព្រា​កាហ្វេ
-អំបិល ១​ស្លាយព្រា​កាហ្វេ
-ស្ករស ២​ស្លាបព្រា​កាហ្វេ
-ទឹកត្រី ១​ស្លាបព្រា​កាហ្វេ
-មើមខ្ទឹម ៣​កំពឹស
-ប៊ឺរ ១​ស្លាបព្រា​បាយ
-គល់​ស្លឹកគ្រៃ ២គល់
-ស្លឹក​ក្រូចសើច ៤សន្លឹក
-ជី​គ្រប់មុខ កន្លះខាំ
-សាលាដ កន្លះខាំ
-ត្រសក់ ៣០​ក្រាម
-សណ្ដែក​បណ្ដុះ កន្លះខាំ
-ប៉េងប៉ោះ ១ផ្លែ
-ម្ទេស ២ផ្លែ
-នំបញ្ចុក ១​ចាន
-អំពិល​ទុំ ១ខាំ
-ស្លឹកខ្ទឹម ១​ដើម
-ក្រដាស​អាលុយ​មីញ៉ូម ១​បន្ទះ

បៀប​រៀបចំ​គ្រឿងផ្សំ
-ត្រីរ៉ស់​លាង​ឱ្យស្អាត​ជាមួយ​ទឹកអំបិល ដើម្បី​កុំឱ្យ​ឆ្អាប
-ប៊ឺរ​យកទៅ​លាបលើ​ក្រដាស​អាលុយ​មីញ៉ូម
-គល់ស្លឹកគ្រៃ​លាងទឹក​ឱ្យស្អាត ១ដើម​យកទៅ​ញាត់ចូល​មាត់ត្រី ហើយ​មួយ​ដើមទៀត
 ​ហាន់​បញ្ឆិត​ស្ដើងៗ
-ស្លឹកក្រូច​សើច​លាងទឹក​ឱ្យស្អាត
-មើមខ្ទឹម​បកសម្បក​ចេញ ហើយ​លាងទឹក​ឱ្យស្អាត យកទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋពេក
-អំពិល​ទុំច្របាច់​យក​គ្រាប់ចេញ
-សាលាដ និង​សណ្ដែក​បណ្ដុះ លាងទឹក​ឱ្យស្អាត ហើយ​រៀបដាក់​ចាន
-ត្រសក់​លាងទឹក​ឱ្យស្អាត ចិតបញ្ឆិតៗ​ឱ្យក្រាស់​ល្មម​រៀប​ដាក់ចាន
-ប៉េងបោះ​លាងទឹក​ឱ្យស្អាត ចិតបញ្ឆិតៗ​ឱ្យក្រាស់​ល្មម​រៀបដាក់​ចាន
-ជី​គ្រប់មុខបេះ ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត រៀប​ដាក់ចាន
-ម្ទេសលាង​ទឹក​ឱ្យស្អាត
-ស្លឹកខ្ទឹម​លាងទឹក​ឱ្យស្អាត ហើយ​កាត់ជា​កង់ៗល្មម
-នំបញ្ចុក​រៀប​ដាក់ចាន

របៀបរៀប​ចំគ្រឿង​ផ្សំ​ទឹកអំពិល​ទុំ

ដំបូង​ យកសាច់​អំពិល​ទុំសុទ្ធ​ លាយ​ជាមួយ​ស្ករស ​២ស្លាបព្រា ទឹកត្រី​១ស្លាបព្រា ប៊ីចេង
​១ស្លាបព្រាបាយ  ហើយ​ដាក់​មើមខ្ទឹម ដែល​ចិញ្ច្រាំ​ចូល រួចលាង​ជាមួយ​គ្នាឱ្យ​សព្វហើយ​
យកស្លឹកខ្ទឹម​ រោយ​ពីលើ​ជាការស្រេច។

របៀប​ធ្វើ

ដំបូង ​យកត្រីរ៉ស់​ ដែលលាង​ឱ្យស្អាត​ យក​ទៅរុំ​ជាមួយ​នឹង​ក្រដាស​អាលុយ​ មីញ៉ូម​ដែល
លាប​ប៊ឺរហើយ។ បន្ទាប់មក​ ត្រូវយក​គល់ស្លឹកគ្រៃ​ ទៅញាត់​ចូលមាត់​ត្រី រួចដាក់​ប៊ី​ចេង១
​ស្លាបព្រាកាហ្វេ អំបិល  ១​ស្លាបព្រា​កាហ្វេ បន្ទាប់មក   ​ត្រូវយក​ស្លឹកក្រូចសើច និង ​គល់
ស្លឹកគ្រៃ​ ដែលហាន់​ហើយ ​យកទៅ​រោយពីលើ​ត្រី រួច​រុំឱ្យជិត យក​ទៅដុតឱ្យ​ឆ្អិនល្មម ​ជា
ការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle khmer food