CamNews

ទូរស័ព្ទ 

ទូរទស្សន៍ស្មាតធីវី Samsung ថ្មីនឹងបំពាក់ប្រព័ន្ធដំណើរការ Tizen ដើម្បីការកម្សាន្ត កាន់តែរីករាយ

ព័ត៌មានបច្ចេកវិទ្យា ៖ក្រុមហ៊ុន Samsung Electronics បានប្រកាសថារាល់  ទូរទស្សន៍ Samsung ស្មាត ធីវី នៅឆ្នាំ 2015 នឹងបំពាក់ កម្មវធីកម្សាន្តថ្មីដែលបង្កើតឡើងដោយផ្អែក     លើ ប្រព័ន្ធដំណើរការ Tizen ដើម្បីអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធីងាយស្រួលដើម្បីភ្ជាប់លោកអ្នកទៅកាន់ពិភពកម្សាន្តគ្មានដែនកំណត់។

យោងតាមសម្តីរបស់លោក Won Jin Lee អនុប្រធានប្រតិបត្តិនៃ  Visual Display Business របស់  ក្រុម ហ៊ុន Samsung Electronics បានឱ្យដឹងថា “ការបង្កើតកម្មវីធីថ្មី   Smart Platform ផ្អែកលើប្រព័ន្ធ ដំណើរ ការ Tizen គឺជាជំហានឆ្ពោះទៅរកការបង្កើតថ្មី   ស្រឡាងកាន់តែឆ្លាតវៃ និង ការរួមបញ្ចូលគ្នា កាន់តែប្រ សើរ។  Tizen មិនត្រឹម តែជាប្រព័ន្ធដំណើរការ    ដែល អាចបង្កើនបទពិសោធន៍ លើការកម្សាន្តសម្រាប់ អតិ ថិជន នាពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែវាជាដំណោះស្រាយសម្រាប់  ការកម្សាន្ត ក្នុងគេហដ្ឋាន នាពេល អនាគត។”

ដំណើរការមានលក្ខណៈសាមញ្ញនិងងាយស្រួល

អាចធ្វើការភ្ជាប់ និង ចែករំលែកនូវមាតិកាទៅវិញ  ទៅមករវាង    ទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិក បាន យ៉ាងងាយតាមរយៈ Wi-Fi Direct និង Bluetooth Low Energy (BLE) ដែលលោកអ្នកអាចរីករាយ ទស្សនាលើអេក្រង់ច្រើនក្នុងពេលតែមួយ ហើយក៏អាចមើលកម្មវិធីផ្សាយផ្ទាល់ ឬកម្មវីធី ទូរទស្សន៍ នៅ លើឧបករណ៍ អេឡិច   ត្រូនិកទំាងនោះគ្រប់ទីកន្លែងក្នុងគេហដ្ឋាន ទោះបីជាទូរទស្សន៍របស់ អ្នកបិទ ក៏ ដោយ។ ប្រព័ន្ធដំណើរការថ្មីនេះ បង្កើតឡើងដើម្បីផ្តល់បទពិសោធន៍រួម   បញ្ចូលគ្នា នៃការកម្សាន្តមួយ ដែលទាន់សម័យបំផុត។

កម្មវិធីកម្សាន្តគួរឲចាប់អារម្មណ៍៖

កម្មវិធីកម្សាន្តសំខាន់  ដែល    មានក្នុងទូរទស្សន៍ Samsung ស្មាតធីវី ដូចជា Samsung Sports Live ដែលលោកអ្នកអាចរីករាយទស្សនាការប្រកួតកីឡានិងធ្វើការឆែកប្រវត្តិក្រុមឬកីឡាករនីមួយៗក្នុងពេល ដំណាលគ្នា។ ពិសេសសម្រាប់អ្នកចូលចិត្តលេងហ្គេមជាមួយ     PlayStation Now ដែលអនុញ្ញាតឲ្យ លោកអ្នករីករាយលេងហ្គេម PlayStation 3 បានរាប់រយហ្គេមដោយមិនចាំបាច់មានម៉ាស៊ីន PlaySta - tion 3 នោះទេ ដោយគ្រាន់តែធ្វើការភ្ជាប់ រវាង ទូរទស្សន៍  ទៅនឹងដៃបញ្ជា   DUALSHOCK 4 ប៉ុណ្ណោះ ក្រៅពីនេះ លោកអ្នកអាចលេងហ្គេម  កម្សាន្ត  ប្លែកៗ ជាច្រើនទៀ    តដូចជា Just Dance Now, Bingo HOME: Race to Earth ជាដើម។ ពិតជាគួរឲ្យចាប់អារម្មណ៍ ចំពោះកម្មវិធី Milk Video ដែលលោកអ្នក អា ចរីករាយជាមួយចម្រៀង និងវីដេអូក្លីបពេញនិយមពីវេបសាយ  វីដេអូល្បីៗរហូតដល់ទៅ50។ ដើម្បី សម្រួលឲ្យការកម្សាន្តកាន់តែរីករាយ     ទូរទស្សន៍ Samsung ស្មាតធីវី អាចណែនាំមាតិកា កម្សាន្តពេញ និយម ជូនលោកអ្នកផងដែរ។

ជម្រើសកាន់តែច្រើន

ប្រព័ន្ធដំណើរការ Tizen អនុញ្ញាតឲ្យទូរទស្សន៍ Samsung ស្មាតធីវី  ក្លាយជា  ផ្នែកនៃមាតិកាប្រព័ន្ធអេកូ កាន់តែសម្បូរបែប និងផ្តល់ភាពងាយស្រួលក្នុងការសហការជាមួយដៃគូ ជាច្រើនដើម្បីទទួលបាន ភាព បត់ បែន និងការផ្តល់ជូនដោយគ្មានគូប្រៀប។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុន នាំមុខ  គេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយ   ផ្តល់លទ្ធភាពថ្មីៗ   ជូនមនុស្ស គ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញ ឥត     ឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យកាន់ តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុម៉ាស៊ីនថតរូបឧបករណ៍ផ្ទះ បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ     ប្រើប្រព័ន្ធអគ្គិសនី និងដំ ណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់  នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

 

 

ប្រភព ៖ Samsung Cambodia

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A