CamNews

ព័ត៌មានជាតិ 

កាន់ដែកបំពង់ទីប ចូលទៅវាយគេ ដល់ក្នុងផ្ទះ របួសធ្ងន់ស្រាល៣នាក់ រួចចូលអុកឡុក នៅក្នុង ហាងរាត្រី

ភ្នំពេញ៖ ជនបង្កម្នាក់ ក្នុងដៃកាន់ដែកបំពង់ទីប បានចូលទៅវាយគេ ដល់ក្នុងផ្ទះ បណ្តាលឱ្យ២
នាក់ ប្តីប្រពន្ធ និងអ្នកស្នាក់នៅជាមួយម្នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់មកជនដៃដល់បានចេញ
មកខាងក្រៅផ្ទះ ហើយដើរចូលអុកឡុកក្នុង ហាងផឹកស៊ី មួយកន្លែងក្បែរនោះ យីហោ រាត្រីជួប
ស្នេហ៍ ក៏ត្រូវភ្ញៀវក្នុងនោះ ព្រួតគ្នាវាយស្ទើរស្លាប់ស្ទើររស់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧
ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ២៦៧K ក្នុងក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់ឈ្មោះ រ៉េត អាយុជាង ៣០ឆ្នាំ ចំណែកជនរងគ្រោះ
រួមមាន ទី១ ឈ្មោះ ហេង សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូន
ពេញ រងរបួសធ្ងន់ បែកក្បាលសន្លប់ស្តូកស្តឹង ទី២ ឈ្មោះ អ៊ី សុធី អាយុ ៥១ឆ្នាំ ជាម្ចាស់ផ្ទះ និង
ជាជនពិការស្វិតជើងទាំងពីរ (ប្តី) របួសដៃស្តាំ និងទី៣ឈ្មោះ ញឹក ធីតា អាយុ ៥៥ឆ្នាំ ជាប្រពន្ធ
របួសដៃស្តាំ និងស្រ្តីម្នាក់ទៀត ដែលបម្រើការងារនៅក្នុងខាងលើ ។

ប្តីប្រពន្ធម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ឈ្មោះ រ៉េត ដែល
ធ្លាប់រស់នៅក្នុងភូមិស្គាល់គ្នា បានមកសុំបាយគាត់ហូប បន្ទាប់ពីហូបបាយ ហើយជននោះ បាន
ចេញទៅ លុះមកដល់ម៉ោងប្រមាណ ១១យប់ ស្រាប់តែឈ្មោះ រ៉េត បានត្រលប់មកវិញ កាន់ដែក
បំពង់ទីបនៅនឹង ដៃចូលវាយពួកគាត់ដល់ ក្នុងផ្ទះតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ និងជនដៃដល់ ដែលរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះ
នៅមន្ទីរពេទ្យឯកជន ចំណែកប្តីប្រពន្ធ ២នាក់ ត្រូវសមត្ថកិច្ចធ្វើការសាកសួរបន្ត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social reatrey juobsnaeh beer gardenព័ត៌មានជាតិ