CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ទឹកស្លឹកគ្រៃ រសជាតិធម្មជាតិ

គ្រឿងផ្សំ
-ស្ករស
-គល់ស្លឹកគ្រៃ
-ទឹកសុទ្ធ

វិធីធ្វើ
១-​ស្លឹកគ្រៃ​ ១០០​ក្រាម​ (២-៣​ដើម​)  ទឹក​ស្ករ ​ ១២០​ក្រាម​ ​ ទឹក​សុ​ទ្ឋ ​ ៥០០​ក្រាម​
២-​ យក​ស្លឹកគ្រៃ ​មក​លាង​អោយ​ស្អាត​ កាត់​ជា​កំណាត់​ខ្លីៗ​ ដំ​អោយ​បែក​
៣-​ ដាក់​ឆ្នាំង​ស្ងោ ​ជាមួយ​ទឹក​អោយ​ពុះ​ រហូត​ដល់​ទឹក​ស្លឹកគ្រៃ​ចេញ ​ មក​លាយ
​ជាមួយ​ទឹក​ជា​ពណ៌​បៃតង​ ទុក​មួយស្របក់​ ទើប​លើក​ចេញ​ ត្រង​ច្រោះ​យក​ដើម
​ស្លឹកគ្រៃ​ចោល​ ថែម​ទឹក​ស្ករ​ ភ្លក្សមើល​តាម​ចូល​ចិត្ត​ ។​
៤​-​ ពេល​ពិសា​ ត្រូវ​ដួស​ទឹកកក​ដាក់​កែវ​ ចាក់ទឹក​ស្លឹកគ្រៃ​ ចូល​ពិសា​តែ​ម្តង​។​

អត្ថប្រយោជន៍​៖
​ស្លឹកគ្រៃ​ មាន​វីតាមីន​ A​ ផូស្វ័រ​ កាល់ស្យូម​ ជួយ​បន្ថែម​ក្លិន និង គ្រឿងផ្សំរសជាតិ​
ដល់​អាហារ​។ ជាពិសេស វាមានគុណប្រយោជន៍ផ្នែកឱសថថែមទៀតផង អាច
​បំបាត់​​ឆ្អល់ពោះ​   ហើមពោះ​   ចុកសៀត​  បញ្ចុះ​ទឹកនោម​ បញ្ចេញ​ញើស​ បន្ថយ​
ជាតិពុល​ក្នុង​រាង​កាយ​   ព្រមទាំង​ជួយ  ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ ប៉ូវ​ភ្នែក​ ប៉ូវ​ឆ្អឹង​
ធ្មេញ​ និង ជួយការពារមិនឱ្យមានជំងឺមហារីក ។​
​អ្នក​អាច​  យក​គល់​ស្លឹកគ្រៃ​ចាស់​ ហាន់​ស្តើងៗ​ លីង​អោយ​ឡើង​ពណ៌​លឿង​ ឆុង
​ធ្វើ​ទឹកតែ​ ពិសា​ម្តង​ ១​ពែង​ ១​ថ្ងៃ​៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerfood


Tags: Lifestyle Lemongrass juice