CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិភាគ៖ ការលក់ iPhone 5 លឿនជាង Galaxy S4 ពីរដង

កាលពីថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួនលក់ស្មាតហ្វូន Galaxy S4 បានចំនួន
២០លានគ្រឿង ក្នុងរយៈពេល ២ខែ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា តួលេខដែល Samsung
លក់ Galaxy S4 នោះ គឺតិចជាងពាក់កណ្ដាលនៃការលក់ iPhone 5។

លោក Brian Marshall មកពីស្ថាប័នវិភាគ ISI Group បានឲ្យដឹងថា Apple លក់ iPhone 5 បាន
ចំនួន ២០លានគ្រឿងតែក្នុងរយៈពេល ២៥ថ្ងៃ ចំណែកក្រុមហ៊ុន Samsung វិញ រហូតដល់ទៅ
៦០ថ្ងៃទើបបាន ២០លានគ្រឿង ដូច្នេះមានន័យថា ការលក់ Galaxy S4 មានសន្ទុះយឺតជាង
iPhone 5 ឆ្ងាយ។

ក្រុមអ្នកវិភាគបានឲ្យដឹងបន្ថែមទៀតថា ក្នុង១ថ្ងៃ ក្រុមហ៊ុន Apple លក់ iPhone 5 បានចំនួន
៨០៥.០០០គ្រឿង ចំណែកឯ Samsung វិញលក់បានត្រឹមតែ ៣៣៣.០០០គ្រឿងប៉ុណ្ណោះ។

ក្រុមវិភាគខាងលើបាននិយាយថា នៅពេល Apple បង្ហាញ iPhone ជំនាន់ថ្មីជឿជាក់ថា តួ
លេខនៃការលក់មិនចាញ់ iPhone 5 នោះទេ ពោលអាចនឹងលើស iPhone 5 ច្រើនទៀតផង៕

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech samsung apple iPhone 5 galaxy S4