CamNews

ទូរស័ព្ទ 

HTC បញ្ចេញ Desire 626 ដោយស្ងាត់ៗ ៖ តម្លៃថោក ម៉ាស៊ីនល្អ

ក្រុម​ហ៊ុន HTC មិនបានរង់ចាំដល់ព្រឹត្តិការណ៍ MWC ២០១៥ នោះទេ ដោយថ្មីៗនេះ ក្រុមហ៊ុននេះ
បានប្រកាសបញ្ចេញលក់ជាផ្លូវនូវស្មាតហ្វូន Desire 626 ដែលមានតម្លៃទាប គួរឱ្យចាប់អារម្មណ៍
បំផុត។

បើទោះជាស្ថិតក្នុងចំណោមស្មាតហ្វូនតម្លៃទាប ប៉ុន្ដែ គ្រឿងម៉ាស៊ីនរបស់ Desire 626 មិនមែន
ជាប្រភេទអន់នោះឡើយ។ ស្មាតហ្វូននេះ មានអេក្រង់ ៥អ៊ិន្ឈ៍ ៧៣០ភិកសេល ប្រើប្រូសេសឺរ
Qualcomm Snapdragon 410 4-core Cortex-A53 1…2GHz ។ Desire 626 ប្រើ RAM 1GB និង
អង្គចងចាំក្នុង 16GB ដែលអាចបន្ថែមតាមរយៈ microSD។

ទន្ទឹមនឹងនេះ Desire 626 មានកាមេរ៉ាក្រោយ ១៣មេហ្គាភិកសេល កាមេរ៉ាមុខ ៥មេហ្គាភិកសេល
ហើយកាមេរ៉ាទាំងនេះ អាចថតវីដេអូកម្រិត Full HD 1080p ។ ចំណែកថ្មរបស់វា មានថាមពល
2,000mAh ប៉ុន្ដែ មិនអាចដោះចេញបាន។

តាមការឱ្យដឹងពី HTC ថាមពឡរបស់ថ្មនេះ អាចប្រើបាន ៣០ម៉ោងសម្រាប់ការហៅចេញចូល ឬ
៧៦០ម៉ោងសម្រាប់ការរង់ចាំ។ Desire 626 មានប្រព័ន្ធទាំងឡាយ ដូចជា Bluetooth 4.0, Wi-Fi
802.11n DLNA និងប្រព័ន្ធ LTE។

បច្ចុប្បន្ននេះ Desire 626 ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៩៩០ដុល្លារតៃវ៉ាន់ គឺប្រហែល ១៩០ដុល្លារ
អាមេរិក។ HTC Desire 626 មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ស។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: HTC Desire 626 ទូរស័ព្ទតម្លៃថោក Taiwain តៃវ៉ាន់