CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នក Hack គណនី CEO Facebook ទទួលបានរង្វាន់ ១ម៉ឺនដុល្លារ

បើទោះជាត្រូវបាន Facebook បដិសេធ ផ្តល់រង្វាន់ជាទឹកប្រាក់ 500 USD ចោយសារតែបានរក
ឃើញនូវចន្លោះប្រហោង (ងាយស្រួល Hack) ប៉ុន្តែ Khalil Shreateh នៅតែត្រូវបានសាធារណ
ជនគាំទ្រ និងបង្ហាញអារម្មណ៍ឲ្យដឹងថា Shreateh គួរតែបានច្រើនជាងនេះ ថែមទៀត។

អ្នកជំនាញបច្ចេកវិទ្យា ជនជាតិ Palestine បានប្រកាសឲ្យដំណឹងដល់ Facebook ស្តីពីចន្លោះ
ប្រហោងដែលអាចឲ្យអ្នកដទៃ (អ្នកណាក៏បាន) អាចបង្ហោះនូវខ្លឹមសារផ្សេងៗនៅក្នុង Timeline
របស់សមាជិកផ្សេងទៀតបាន បើទោះជាសមាជិកទាំងនោះ បានធ្វើជាមិត្ត (Friend) ឬមិនទាន់
ធ្វើជាមិត្តជាមួយពួកគេ ក៏ដោយ។ ប៉ុន្តែ ក្រុមវិស្វកររបស់បណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេ
នេះ បាននិយាយថា នោះមិនមែនជា ចន្លោះប្រហោង "កំហុស" នោះទេ ដូច្នេះហើយទើបលោក
Shreateh បានចូលសរសេររៀបរាប់ពី "ចន្លោះប្រហោង" នេះ នៅក្នុងគណនីរបស់លោក Mark
Zuckerberg CEO របស់ Facebook តែម្តង។

ក្រោយមក Facebook ទទួលស្គាល់ថា វាពិតជាមានកំហុសមែន ហើយក៏ធ្វើការទាក់ទងទៅ
លោក Shreateh ប៉ុន្តែបានបដិសេធផ្តល់រង្វាន់ទឹកប្រាក់ដល់គាត់។

ទង្វើរបស់ Facebook ត្រូវបានសហគមន៍ hacker វាយតំលៃថា "មិនល្អ" ឡើយ ដោយហេតុថា
ការរកឃើញរបស់ Shreateh បានជួយឲ្យមនុស្សជាច្រើន ចៀសផុតពីការស្មុគស្មាញ (រំខាន)
ពេលត្រូវបានគេ spam  គណនី ដោយការសរសេរខ្លឹមសារ, រូបភាព, វីដេអូផ្សេងៗ ដែលអ្នក
ប្រើប្រាស់ម្ចាស់គណនី មិនចង់បាន។

ដូច្នេះហើយ ទើបលោក Marc Maiffret នាយកផ្នែកបច្ចេកវិទ្យារបស់ ក្រុមហ៊ុន Beyond Trust
បានប្រារព្ធធ្វើ កម្មវិធីរៃអង្គាសមួយនៅលើគេហទំព័រ GoFundMe ក្នុងគោលបំណងស្វែងរកទឹក
ប្រាក់ចំនួន 10.000 USD (១ម៉ឺនដុល្លារ) ជូនលោក Shreateh។ ដោយប្រើរយះពេលតែ ២៤ ម៉ោង
ប៉ុណ្ណោះ ចំនួនទឹកប្រាក់បានឡើងហួស កំរិតដែលចង់បាន ទៅទៀត ពោលគឺទទួលបានចំនួន
10.730 USD ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: hacker CEO Facebook account facebook bonus $ 10000 hightech news ព័ត៌មានបច្ចេកវិទ្យា