CamNews

យល់ដឹង 

កលល្បិចកំពូលទាំង១០របស់បុរស ពេលបោកស្រីៗ

យុវតីទាំងឡាយ! នៅពេលអ្នកមានមិត្តប្រុសដែលបបួលអ្នកដើរលេងនោះ នៅពេលណាមួយ
អ្នកនឹងត្រូវគេបបួលអោយមានការរួមភេទហើយ។ ការបបួលនោះអាចជា  រូបភាពលួងលោម
ឬដាក់សម្ពាធដែលមាន លក្ខណ:បង្ខិតបង្ខំ។ ប្រសិនបើមាននរណាម្នាក់ចង់  មានទំនាក់ទំនង
ផ្លូវភេទ  ជាមួយអ្នកហើយ  ចង់ឲ្យអ្នកធ្វើអ្វីដែល  អ្នកមិនចង់ធ្វើនោះ  គឺគេកំពុងព្យាយាមដាក់
សម្ពាធឲ្យអ្នក។

អ្នកអាចនឹងពិបាកដោះ  ស្រាយនៅក្នុងស្ថានភាពបែបនេះ។ មានវិធីជាច្រើនដែលគេអាចលួង
លោម ឬដាក់សម្ពាធ អោយអ្នកធ្លាក់ទៅ ក្នុងអន្ទាក់នៃការររួមភេទ។

ល្បិចទាំងនោះមាន:
ប្រាប់អ្នកថាប្រសិនបើអ្នក ពិតជាស្រលាញ់គេ នោះអ្នកត្រូវធ្វើតាមគេ៖

១. ប្រាប់អ្នកថាគេនឹងបែកគ្នាជាមួយអ្នក ប្រសិនបើអ្នកមិនធ្វើ តាមអ្វីដែលគេចង់បាន
២. បន្ទោសអ្នកថាអ្នកធ្វើ ឲ្យគេមានអារម្មណ៍ ហើយនិយាយថាត្រូវតែ ជួយពន្លត់ភ្លើងតណ្ហាគេ
៣.​ នៅតែធ្វើនូវអ្វីដែល អ្នកធ្លាប់ប្រាប់ថាអ្នកមិនចង់ធ្វើ
៤. ព្យាយាមធ្វើឲ្យអ្នកស្រវឹង ឬ នៅក្រោមឥទ្ធិពលថ្នាំញៀន     ធ្វើឲ្យអ្នកមិនអាចបដិសេធបាន
៥. គំរាមថានឹងនិយាយប្រាប់ គេថាអ្នកមិនពូកែរឿងរួមភេទ ឬអ្នកបានធ្វើអ្វីជាមួយគេ
៦. យល់ព្រមធ្វើអ្វីៗគ្រប់យ៉ាងឲ្យអ្នក ប្រសិនបើអ្នកព្រម រួមភេទជាមួយគេ
៧. និយាយថាគេមិនមានអារម្មណ៍ រួមភេទប្រសិនបើ ប្រើស្រោមអនាម័យ
៨. និយាយថា “អ្នកធ្លាប់រួមភេទជាមួយគេ តែឥឡូវមានបញ្ហា អ្វីបានជាមិនអាចរួមភេទ?”
៩. ដោយដោះសម្លៀកបំពាក់ខ្លួនគេ និងដោះសម្លៀកបំពាក់របស់អ្នក
១០. ព្យាយាមឲ្យអ្នកប៉ះគេ បើទោះជាអ្នកមិនចង់

ដូច្នេះ សូមមិត្តនារីទាំងឡាយប្រយ័ត្នរាល់កល្បិចទាំងនោះ    ដើម្បីការពារខ្លួនរបស់អ្នកនៅឲ្យ
ឆ្ងាយពីអំពើទាំងអស់នោះ ដែលអ្នកមិនចូលចិត្ត!!!

ដោយ៖  វណ្ណៈ
ប្រភព៖  lookingtoday

 


Tags: Lifestyle Health