CamNews

រថយន្ត 

ក្រុមហ៊ុន ​MTM កំពុងពញ្ញាក់អារម្មណ៍មហាជនម្ដងទៀតហើយជាមួយនិង 2014 Audi S3

ជាមួយនិងការចនាម៉ូតដ៏ទាន់សម័យ និងស្របតាមស្រទាប់យុវ័យ  ក្រុមហ៊ុនរថយន្ដ MTM បាន​​​ចូលរួមធ្វើការកែច្នៃឡើងជាមួយក្រុមហ៊ុន Audi នូវរថយន្ដមួយប្រភេទដែលទំនើប គឺរថយន្ដ ម៉ាក Audi S3​ ។
រយៈពេល២ទៅ៣ឆ្នាំកន្លងមកហើយដែល MTM មានភាពស្វិតស្វាញលើការ​សិក្សាស្រាវជ្រាវពី​កត្ដា​សំខាន់នៃទំនុកចិត្ដទៅលើកាមិត្ដិភាពដៃគូរបស់ខ្លួន។   សម្រាប់លទ្ធផលទទួលបាន MTM ​ចង់បង្ហាញយើងទាំងអស់គ្នាឲ្យដឹងថា Audi S3  ពិតជាអាចបំពេញបាននៅតម្រូវការនេះបាន។

លក្ខណៈសម្បត្ដិរបស់2014 Audi S3 ដែលពិសេសគឺ ទាន់សម័យផលិតក្នុងឆ្នាំ ២០១៤ មានចំ​នួន​ម៉ាស៊ីន ​៤ ថាមពលកម្លាំង ៣៦០ ដែលមានសមត្ថភាពរត់ទៅដល់ល្បឿន ១៦៥   ម៉ាយក្នុង​មួយម៉ាេង រីឯតម្លៃសម្រាប់រថយន្ដទំនើបគ្រឿងនេះគឺត្រឹមតែ ៨៣០០០ ដុល្លាតែប៉ុណ្ណោះ។ ដោយមោទនភាពយ៉ាងខ្លាំងបំផុតដែលក្រុមហ៊ុន Audi អាចផលិតបានរថយន្តល្អបែបនេះ គឺទាំង​គុណភាពបរិមាណ។ ជាការ​ប្ដេជ្ញាចិត្ដដ៏មុតមាំ ក្រុមហ៊ុន MTM និងខិតខំបង្កើតស្នាដៃឲ្យកាន់តែល្អទៅលើគ្រឿងបរិក្ខារថយន្ដថែមទៀត សម្រាប់ប្រជា​ប្រិយភាពបន្ដរបន្ទាប់។

 


 
Audi S3 2.0 TFSI quattro By MTM
Audi S3 2.0 TFSI quattro By MTM

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Viehicle MTM 2014 Audi S3