ភ្នំពេញ៖ សេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី២៤ មករាឆ្នាំ២០១៣ របស់ក្រុមហ៊ុនវីង បាន
ឲ្យដឹងថា ថ្មីៗនេះ មានជន ខិលខូចមួយចំនួនបានព្យាយាមបោកប្រាស់លុយកាក់ ប្រជាពលរដ្ឋ
ដោយបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនវីង ដោយទូរស័ព្ទទៅជនរងគ្រោះ ហើយប្រាប់ថាត្រូវរង្វាន់ ឬ
ជាប់ពាក់ព័ន្ធករណីព្រហ្មទណ្ឌណាមួយ ដែលទាមទារឲ្យជនរងគ្រោះវេរលុយឲ្យជាមុនសម្រាប់
ថ្លៃសេវាផ្សេងៗ។
ក្រុមហ៊ុនវីង បានបញ្ជាក់ក្នុងករណីនេះថា នេះពិតជាករណីឆបោកយ៉ាងពិតប្រាកដហើយថា ប្រ
សិន បើអតិថិជន វីងបានជួបហេតុការណ៍ដូច ឬស្រដៀងករណីខាងលើនេះ អាចទំនាក់ទំនងក្រុម
ហ៊ុនដោយផ្ទាល់ ដើម្បី បញ្ជាក់ឲ្យបានច្បាស់ជាមុនសិន តាមរយៈទូរស័ព្ទលេខ 023 999 989។
បើយោងតាមក្រុមហ៊ុនវីង កន្លងមកក្រុមហ៊ុន តែងតែធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមរយៈ
ប្រព័ន្ធផ្សព្វផ្សាយនានាដូចជា ទូរទស្សន៍ វិទ្យុ កាសែត ប្រព័ន្ធសង្គម Facebook របស់វីង រាល់
ឈ្មោះអ្នកឈ្នះរង្វាន់ ហើយក៏មិនតម្រូវឲ្យអតិថិជន ផ្ទេរប្រាក់មកក្រុមហ៊ុនសម្រាប់ជាថ្នូរ នឹងការ
ឈ្នះរង្វាន់នោះ ឡើយ។
ដូច្នេះ ជាថ្មីម្តងទៀតក្រុមហ៊ុនវីង បញ្ជាក់ទៅកាន់អតិថិជនថា ប្រសិនបានទទួលទូរស័ព្ទ បង្គាប់ឲ្យ
ផ្ទេរប្រាក់ទៅជនមិនស្គាល់អត្តសញ្ញាណ ឬមិនស្គាល់មុខ ដោយមូលហេតុណាមួយក្ដី សូមអតិថិ
ជនទាក់ទងមកក្រុមហ៊ុនសាកសួរឲ្យបានច្បាស់ជាមុនសិន ដើម្បីជៀសវាងខាតបង់ទ្រព្យសម្បត្តិ
ផ្ទាល់ខ្លួន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល