CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប៊ូតុងថ្មីរបស់ Facebook មិនមែន Dislike តែជា "យល់អារម្មណ៍"

ប្រសិនអ្នកចែករំលែករូបថតអំពីសោកនាដកម្មណាមួយ ហើយមិត្តរបស់អ្នក​ចុច Dislike នោះ
តើវាមានន័យថា​ ពួកគេមិនចូលចិត្តរូបនោះ? ពួកគេ​​មិន​ចូលចិត្តជនរងគ្រោះ? ប្រការនេះពិត
ជាពិបាកទទួលយក។

តើប៊ូតុងថ្មីរបស់ Facebook នឹងមានឈ្មោះថា Dislike ?

មុននេះមិនយូរប៉ុន្មាន Mark Zuckerberg បានប្រកាសថា Facebook កំពុងបង្កើតប៊ូតុងដែល
មានមុខងារផ្ទុយពី "Like"។ កាសែតធំៗជាច្រើនដូចជា CNN, The Verge, Mashable ជាដើម
សុទ្ធតែដាក់ចំណងជើងច្បាស់ៗថា "Facebook កំពុងបង្កើតប៊ូតុង Dislike"។ ប៉ុន្តែ នៅពេលគេ
ពិនិត្យឱ្យបានច្បាស់អំពីការថ្លែងរបស់ Mark Zuckerberg នោះ គេនឹងដឹងថា ប៊ូតុងថ្មីដែល
Facebook កំពុងធ្វើ មិនមែនជាប៊ូតុង Dislike ដែលប្រែថា មិនចូលចិត្ត នោះទេ។ ដូច្នេះ តើតាម
ពិត Mark Zuckerberg បាននិយាយបែបណា?

"ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មនុស្សជាច្រើនបានស្នើឱ្យមានប៊ូតុង Dislike ហើយមនុស្ស
​រាប់រយនាក់ បានសួរខ្ញុំអំពីបញ្ហានេះ។ នេះជាថ្ងៃពិសេសមួយ ព្រោះថា នេះជាថ្ងៃដែលខ្ញុំអាច
និយាយបានថា យើងខ្ញុំកំពុងបង្កើតប៊ូតុងនេះ។ កំណែសាកល្បងដំបូង នឹងបង្ហាញខ្លួនក្នុងពេល
ឆាប់ៗខាងមុខ"។

ខាងលើនេះគឺជាសំដីរបស់ Zuckerberg ដែលត្រូវបានកាសែតនានា យកមកចុះផ្សាយ។
ក្រោយមក Zuckerberg​ និយាយបន្ត ៖

"បើសិនអ្នកចែករំលែកអ្វីមួយដែលមិនសប្បាយ ឧទាហរណ៍ដូចជា បញ្ហាទាក់ទិននឹងស្ថានភាព
វិបត្តិជនភៀសខ្លួនដែលធ្វើឱ្យអ្នករំជួលចិត្ត ឬនៅពេលសមាជិកក្នុងគ្រួសារម្នាក់បាត់បង់ជីវិត
នោះការចុច Like វាពិតជាមិនស្រួលចិត្តប៉ុន្មាន។ ប៉ុន្តែបណ្ដាមិត្តរបស់អ្នក នៅតែចង់បង្ហាញថា
ពួកគេដឹង និងចង់សំដែងការយកចិត្តទុកដាក់"។

ដូច្នេះ​ វាជាក់ស្ដែងហើយដែលថា នេះមិនមែនជាប៊ូតុង Dislike ដែលស្មើនឹងពាក្យមិនចូលចិត្ត
ដូចដែលអ្នករាល់គ្នាកំពុងយល់ច្រឡំ។ ប្រសិនអ្នកចែករំលែករូបថតអំពីសោកនាដកម្មណាមួយ
ហើយមិត្តរបស់អ្នកចុច Dislike នោះ តើវាមានន័យថា​ ពួកគេមិនចូលចិត្តរូបនោះ? ពួកគេមិន
ចូលចិត្តជនរងគ្រោះ? ប្រការនេះពិតជាពិបាកទទួលយក។ ដូច្នេះហើយ និពន្ធនាយក Josh
Constine របស់កាសែត Techcrunch បានហៅប៊ូតុងនេះថា Empathy គឺការយល់ចិត្ត យល់ពី
អារម្មណ៍។ ពាក្យ Empathy នេះ គឺវាមានភាពត្រឹមត្រូវជាងពាក្យ Dislike។

ប៊ូតុងថ្មី នឹងមានឈ្មោះថា Empathy មិនមែន Dislike នោះទេ

អ្នកនិពន្ធ Will Oremus របស់ទីភ្នាក់ងារ Slate ក៏បានបញ្ចេញមតិដូចទៅនឹង Josh Constine
ដោយលោកយល់ថា Facebook នឹងមិនបង្កើតប៊ូតុង Dislike ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techcrunch


Tags: Facebook Dislike ប៊ូតុងមិនចូលចិត្ត ប៊ូតុងថ្មី