CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផាត់មុខ ធ្វើសក់អោយរូបថតក្នុងទូរស័ព្ទ ដោយប្រើ Virtual Makeover

សម្រស់ស្រស់ស្អាតគឺជាប្រការដែលស្ដ្រីគ្រប់រូបតែងចង់បាន ហើយការបង្ហោះរូបថតតាម
បណ្ដាញសង្គម ក៏កំពុងពេញនិយម មិនថាពួកគេស្ថិតនៅក្នុងស្ថានភាពណា ទើបក្រុមអ្នក ដូច្នេះ
ក្រុមអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាសម្រាប់ទូរស័ព្ទ ខំប្រឹងប្រែងបង្កើត Virtual Makeover ដើម្បី
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ តុបតែងខ្លួន ផាត់មុខ ធ្វើសក់ ឱ្យរូបថតក្នុងទូរស័ព្ទរបស់ខ្លួនមុននឹង
បង្ហោះ ឬមុននឹងតុបតែងខ្លួនពិតៗ។

Virtual Makeover គឺជាកម្មវិធីទូរស័ព្ទសម្រាប់បម្រើដល់ការតុបតែងខ្លួន ដែលចេញផ្សាយដោយ
Modiface។ កម្មវិធីនេះមានផ្ទុកមុខងារសំខាន់ៗគួរចាប់អារម្មណ៍ ក្នុងនោះ មុខងារសាកល្បង
ម្សៅក្រែម ម៉ូដែលសក់ គ្រឿងអលង្ការណ៍ មុខងារបំបាត់ស្លាកស្នាម ជាដើម ត្រូវបានពេញ
និយមបំផុត។

អ្នកប្រើប្រាស់អាចយករូបថតដែលថតផ្ទាល់ដោយកាមេរ៉ាដែលមាននៅលើ Virtual Makeover
ឬទាញយករូបថតពីក្នុងទូរស័ព្ទ និងពី Facebook មកកែលំអ។ ជាងនេះ Virtual Makeover
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសអ្នកបង្ហាញម៉ូដពិតម្នាក់ ដើម្បីសាកល្បងផលិតផល
សម្អាងការជិត ២០០០​មុខ រួមនឹងម៉ូដែលសក់ជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។

ជាក់ស្ដែង អ្នកអាចសាកល្បងផាត់ពណ៌ភ្នែកថ្មី គូសទម្រង់ភ្នែកប្រកប់ដោយភាពច្នៃប្រឌិត ប្រើ
ម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកកោង និងក្រាស់ ប្រើក្រែមបបូរមាត់ច្រើនប្រភេទ ប្រើខ្មៅដៃគូសបបូរ
មាត់ម្សៅផាត់ថ្ពាល់ រោមភ្នែកក្លែងក្លាយ ម្សៅទ្រនាប់ ម្សៅផាត់ រួមនឹងម៉ូដែលសក់រាប់មិនអស់។
ដើម្បីប្រើប្រាស់ មុខងារទាំងនេះ អ្នកគ្រាន់តែប្រើម្រាមដៃចុចនៅលើអេក្រង់ទូរស័ព្ទតែប៉ុណ្ណោះ។

Link សម្រាប់អ្នកប្រើ iOS

Link សម្រាប់អ្នកប្រើ Android

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Google


Tags: Virtual Makeover​ make up phone ផាត់មុខ