CamNews

កីឡាអន្តរជាតិ 

Bradford មានជំនឿខ្លាំង ក្រោយបំបាក់ Aston Villa ៣ ទល់និង ១

Bradford ទើបនឹងបានបំបាក់ Aston Villa ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះក្នុងក្របខណ្ឌ
Capital One Cup ពាក់កណ្ដាលផ្ដាច់ព្រ័ត ក្នុងនោះបូករួមទាំងការប្រកួតទទួលបានជ័យជំនៈលើ
កាំភ្លើងធំ Arsenal និង Wigan កាលពីប៉ុន្មានសប្ដាហ៍មុននោះ ក្រុមតូចមួយនេះកំពុងតែសម្លឹងរក
មើលអនាគតល្អក្នុងតារា BPL ជាមួយគេ ជាមួយឯងផងដែរ។

Nahki Wells ក៏ដូចជា Rory McArdle និង Carl McHugh គឺជាកីឡាករ ៣ រូបដ៏សំខាន់របស់ក្រុម
Bradford ដែលនាំឱ្យគេឈ្នះការប្រកួត ៣ ប្រកួតចុងក្រោយ ហើយក្នុងនោះក៏នៅមានកីឡាករ
ល្អៗចាំបំរុងដូចជា Andreas Weimann ជាដើម។

លោក Phil Parkinson អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមនេះបានបង្ហាញចំណាប់អារម្មណ៍ឱ្យដឹងថា
ការយកឈ្នះលើក្រុមកាំភ្លើងធំកាលពីប៉ុន្មានសប្ដាហ៍មុននោះគឺពិតជាមិនមែនសំណាងនោះទេ
វាគឺកើតចេញពីការខិតខំយ៉ាងពិតៗ ហើយចំពោះក្របខណ្ឌ COC សព្វថ្ងៃនេះវិញ Bradford មិន
មានកង្វល់ទៀតនោះទេ ព្រោះរាល់បញ្ហាគឺ Aston Villa កំពុងរ៉ាប់រ៉ង តែយ៉ាងណាគេក៏មិនទាន់
មានមោទនភាពខ្លាំងនោះដែរ ព្រោះនៅមានការប្រកួតជាមួយ Aston Villa មួយជើងទៀតនៅឯ
ពហុកីឡាដ្ឋាន Villa Park នាថ្ងៃទី ២២ ខាងមុខនេះ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport 


Tags: football sport