CamNews

សម្រស់ 

វីធីងាយៗ ៥យ៉ាង ជួយថែរក្សារាងកាយឱ្យនៅក្មេង និង មានសម្រស់ស្រស់ស្អាត ដោយធម្មជាតិ

ជារៀងរាល់ថ្ងៃកោសិកា  នៅក្នុងរាងកាយរបស់អ្នកចំនួន  ៤៣២ ពាន់លានកោសិកា បានស្លាប់
និង ត្រូវបានជំនួសដោយកោសិកាថ្មី។ នេះគឺជាគន្លឹះដ៏សំខាន់ដើម្បីបង្កើតឡើងវិញឱ្យរាងកាយ
មានសុខភាពល្អ និង នៅវ័យក្មេងជាងវ័យ តើត្រូវធ្វើយ៉ាងដូចម៉្តេច ដើម្បីឱ្យរាងកាយរបស់អ្នក
នៅក្មេងជាងវ័យ?


ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន អាចជួយអ្នកឱ្យនៅក្មេងជាងវ័យបាន៖

១/ បន្លែស្រស់៖ ទទួលទានបន្លែស្រស់ សម្បូរទៅដោយវីតាមីន និង សារធាតុរ៉ែ និងជាប្រភព
ដ៏ល្អនៃសារធាតុ phytochemicals  ដែលអាចការពាររាងកាយពី  ជំងឺនឹងវ័យចំណាស់ នេះរួម
បញ្ចូលទាំងប្រភេទអាហារផ្តល់ថាមពល  មួយចំនួនទៀត
ដូចជា៖ បន្លែបៃតង សាឡាត់ ទំពាំង
បារំាង
ស្ពៃក្តោប និង ការ៉ុត

២/ ផ្លែឈើស្រស់៖ ពោរពេញទៅដោយ  វីតាមីន  សារធាតុរ៉ែ និង សារធាតុ phytochemicals
ដែលមានតួនាទីយ៉ាងសំខាន់  ក្នុងការការពាររាងកាយ រួមមានអាហារ ផ្សេងៗ ទៀត ដូចជា៖
ក្រូចឆ្មារ ផ្លែប៉ោម ស្វាយ ចេក និងឪឡឹក ទទួលទានផ្លែឈើស្រស់ ទាំងអស់នេះ ជារៀងរាល់
ថ្ងៃ នឹងមានអត្ថប្រយោជន៍
ច្រើនចំពោះសុខភាព

៣/ គ្រាប់ធញ្ញជាតិ៖ ដូចជាអង្ករសម្រូប  ស្រូវសាឡី និង មានប្រភេទអាហារ  មួយចំនួនទៀត
គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និង ប្រូតេអ៊ីនខ្ពស់។

៤/ ទទួលទានទឹកច្រើន៖ ទទួលទានទឹកឱ្យបានច្រើនគឺមានអត្ថប្រយោជន៍ ចំពោះសុខភាព
ការរំលាយអាហារ និង ឈាមរត់បានស្រួល

៥/ លំហាត់ប្រាណ៖ ការធ្វើឱ្យលំហាត់ប្រាណ ឱ្យបានញឹកញ៉ាប់   អាចធ្វើឱ្យមានអារម្មណ៍ល្អ
រីករាយ ស្រស់ថ្លា មានសុខភាពល្អ និង មានរាងកាយមំាមួន៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle 5 Ways to Keep Your Body Young