CamNews

យល់ដឹង 

"លោកស្រី"កំពូលអ្នកជំនួញអាយុ ៦ឆ្នាំ

នៅក្នុងវ័យ ៦ឆ្នាំ ការសិក្សាអោយបានពូកែ គឺជារឿងអស្ចារ្យមួយ ប៉ុន្ដែការបើកមុខជំនួញ ការគ្រប់
គ្រងហាង គឺជាប្រការកាន់តែអស្ចារ្យថែមទៀត។

Mollie Price អាយុ ៦ឆ្នាំ ដែលទើបបានទទួលកិត្តិនាមថា ជាអ្នកជំនួញវ័យក្មេងបំផុតនៅប្រទេស
អង់គ្លេស។ ថ្មីៗនេះ Mollie Price បានបើកសម្ពោធហាងលក់ស្ករគ្រាប់ និងនំទីបីរបស់ខ្លួននៅស្រុក
Welshpool នៃប្រទេសអង់គ្លេស។ ហាងរបស់នាង មានលក់សុទ្ធតែស្ករគ្រាប់ និងនំរបស់អង់គ្លេស
និងអាមេរិក។

អ្នកស្រី Becky ម្ដាយរបស់ Mollie Price ប្រាប់អោយដឹងថា ៖ "ខ្ញុំជឿជាក់ទៅលើ Mollie Price ថា នាង
អាចគ្រប់គ្រងការរកស៊ី។ នាងចេះគ្រប់គ្រងការងារ និងធ្វើការដោយការព្យាយាម។ ពេលនេះ Mollie
Price ចង់បើកហាងបន្ថែមទៀត។ ហាងទាំងនេះ មានដំណើរការល្អគឺដោយសារ Mollie Price"។

ជាការពិត កុមារី Mollie Price ​មានសមត្ថភាពក្នុងការធ្វើជំនួញ និងមានគំនិតល្អៗជាច្រើន។ ដើម្បី
ដើម្បីទាក់ទាញអតិថិជន Mollie Price បានអោយបញ្ជាទិញសន្ដិសុខចំនួនពីរ ធ្វើពីសម្បកប្រអប់
និងដាក់ឈ្មោះថា Alfie និង George យកតាមឈ្មោះរបស់បងប្រុសនាង។

Mollie Price ​ធ្វើការនៅហាងនេះក្នុងថ្ងៃសៅរ៍ និងជួបអ្នកចែកចាយផលិតផលនៅថ្ងៃអាទិត្យ។ នាងក៏
ស្វែងយល់ពីយោបល់របស់មិត្តភក្ដិរបស់នាងនៅសាលាបឋមសិក្សា ដើម្បីជ្រើសរើសផលិតផលល្អ
និងពេញនិយមសម្រាប់ហាងរបស់ខ្លួន។

ដោយមានការជឿជាក់ទៅលើសមត្ថភាពរបស់កុមារីនេះ ទំព័រ The Sun របស់អង់គ្លេស បានហៅ
Mollie Price ថា "មហាសេដ្ឋីអនាគត"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: strange uk England young girl