CamNews

ជីវិត និងការងារ 

កុមារាលក់ឈើគូស ក្លាយជាមហាសេដ្ឋី មានទ្រព្យជាង ៥ម៉ឺនលានដុល្លារ

Ingvar Kamprad មានស្រុកកំណើតនៅ Elmtaryd Agunnaryd ជាភូមិក្រីក្រមួយ របស់ប្រទេស
ស៊ុយអែត។ នៅក្នុងវ័យ ៥ឆ្នាំ Ingvar Kamprad ចាប់ផ្ដើមរកប្រាក់បានដោយជោគជ័យ ជាលើក
ដំបូង គឺលក់ឈើគូសឱ្យអ្នកភូមិ។


ជាបន្ដបន្ទាប់មក លោក Ingvar Kamprad ក៏បានធ្វើជំនួញផ្សេងៗ ដូចជា លក់ប៊ិច លក់គ្រាប់ពូជ ធ្វើឈ្មួញកណ្ដាលឱ្យអ្នកលក់ត្រី ស្ដ្រូបូរី។ល។ ថ្វីបើនៅក្នុងវ័យ ១៣-១៤ ឆ្នាំ ប៉ុន្ដែ Ingvar Kamprad មានគោលដៅជំនួញយ៉ាងច្បាស់លាស់។

អាយុ ១៧ឆ្នាំ លោក Ingvar Kamprad បានសម្រេចចិត្តបង្កើតក្រុមហ៊ុន IKEA ដោយប្រើប្រាស់
ប្រាក់​សន្សំរបស់ខ្លួន។ ដំបូងឡើយ IKEA គ្រាន់តែជាក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធើរណិតប៉ុណ្ណោះ
តែពេលនេះ   ពេលគេនិយាយដល់ក្រុមហ៊ុន IKEA គេនឹងស្គាល់ភ្លាមថា   ជាក្រុមហ៊ុនលក់គ្រឿង
សង្ហារឹមប្រណិត និងទទួលបានជោគជ័យបំផុតក្នុងពិភពលោក។

នៅក្នុងជីវិតប្រចាំថ្ងៃ ប្រសិនអ្នកបានជួបតាចាស់ម្នាក់ ពាក់អាវធំចាស់ ពាក់វ៉ែនតាខ្មៅ ពាក់ស្បែក
ជើងសឹកអស់កែង និងបើករថយន្ដម៉ាក Volvo ដែលមានតាំងពី ១៥ឆ្នាំមុន នោះអ្នកប្រហែលជា
កំពុងមានសំណាង បានជួបមុខមហាសេដ្ឋី Ingvar Kamprad ម្ចាស់ក្រុមហ៊ុន IKEA ដែលមានតម្លៃ
សរុប ប្រហែល ៥៣ពាន់លានដុល្លារអាមេរិក។


មហា​សេដ្ឋី Ingvar Kamprad ត្រូវបានទស្សនាវដ្ដី Forbes ចាត់ចូលក្នុងបញ្ជី Top ១០ នៃអ្នកមាន
បំផុតក្នុងលោក។ ដំណើរជីវិតដែលចាប់ផ្ដើមដោយភាពក្រលំបាក ប្រកបដោយការតស៊ូ រហូតដល់
បាន​ក្លាយជាមហាសេដ្ឋី របស់លោក Ingvar Kamprad បានធ្វើឱ្យមនុស្សទាំងឡាយគោរព កោត
សរសើរជាទីបំផុត៕

 

អត្ថបទ​សំខាន់​ៗ ៖

វិធីស្វែងរកទុន ដើម្បីបង្កើតមុខរបរថ្មី

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់

យុទ្ធសាស្ដ្ររកប្រាក់ របស់សេដ្ឋី Grant Cardone




ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BM/CB

 


Tags: Ingvar Kamprad IKEA matchstick billionaire